ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន $៥,២ពាន់លាន ពីការនាំចេញផលិតផលកសិកម្មជិត ១២លានតោន

នៅក្នុងការជំរុញដ៏សំខាន់មួយសម្រាប់វិស័យកសិកម្ម ក្រសួងបានបង្ហាញពីតួលេខគួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ២០២៤ ដែលកម្ពុជារកចំណូលបាន ៥,២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មជិត១២លានតោន នៃផលិតផលកសិកម្មសរុបប្រមាណ​ ៤០លានតោន។

នេះបើយោងតាមប្រសាសន៍ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំទី២ របស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា នៅថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តមបានលើកឡើងថា កម្ពុជាសម្រេចបានផលិតផលកសិកម្មប្រមាណ​ ៤០លានតោន​ ក្នុងឆ្នាំ២០២៤​ ដោយក្នុងនោះ​ កម្ពុជាបាន​នាំចេញជិត​ ១២លានតោន​ ទៅកាន់ទិសដៅ​ចំនួន​ ៩៥ប្រទេស​ គិតជាទឹកប្រាក់មានប្រមាណ​ ៥,២ពាន់លានដុល្លារ។

ពាក់ព័ន្ធនឹងជីកសិកម្មវិញ ឯកឧត្តម​បន្ថែមថាក្នុងឆ្នាំ២០២៤​ កម្ពុជាបាននាំចូលជីកសិកម្មចំនួន​ ៩៦ម៉ឺនតោន​ និងថ្នាំកសិកម្ម​ជាង​ ៧ម៉ឺនតោន​ សម្រាប់ប្រជាកសិករ។ ជាមួយគ្នានេះដែរ នៅកម្ពុជាមាន​ ក្រុមហ៊ុន​ និងសិប្បកម្មចំនួន១៦​ រួមទាំងក្រុមហ៊ុន​ ហាស វេនឈ័រ ខេមបូឌា​ ផងដែរ​ ដែលមានសមត្ថភាពផលិត​ និងផ្គត់ផ្គង់ចែកចាយជីកសិកម្ម​ប្រមាណ​ ៥ម៉ឺនតោន​ ក្នុងមួយឆ្នាំ​។

គួរបញ្ជាក់ថា​ ក្រុមហ៊ុន ហាស​ វេនឈ័រ​ ខេមបូឌា​ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំនាពេលនេះ បានចាប់ផ្តើមផលិតជីធម្មជាតិ​ចាប់ពីឆ្នាំ២០១៩ មកម្ល៉េះ​ និងកំពុង​ផ្តល់ការងារ​សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកចំនួន​ ៤៥នាក់។ ចំពោះឆ្នាំ២០២៥ នេះ​ ក្រុមហ៊ុនមានផែនការផលិតជីឱ្យបានប្រមាណ​ ៥​ ០០០តោន​ និងគ្រោងតម្លើងម៉ាស៊ីនទី៣ ​មួយទៀត​ នៅចុងឆ្នាំនេះ​ ដើម្បីបង្កើនការផលិតបន្ថែមទៀត។

​ក្រសួងកសិកម្ម​ បានចាត់ទុកថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំនេះ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលជួយធានាបានការផលិតជី​ និងថ្នាំកសិកម្មមានគុណភាព​ និងតម្លៃសមរម្យ​ ដើម្បីផ្គត់ផ្គង់​ និងចែកចាយជូនដល់ប្រជាកសិករនៅទូទាំងប្រទេស​។

ដោយសារកម្ពុជាបន្តបោះជំហានទៅមុខក្នុងការនាំចេញកសិផល ការអភិវឌ្ឍន៍ទាំងនេះបង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស និងកសិកររបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]