ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ សម្រេចបានជាង $៧៦០លាន កើនជាង ១១%

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានកើនឡើងដល់ ៧៦២ លានដុល្លារ ត្រឹមដំណាច់ឆ្នាំ ២០២៤ ពោលគឺកើនឡើង ១១,៤៩ ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើន​ឡើង ១៣,៧៧ភាគរយ ខណៈការនាំចូលសម្រេចបាន ៤៧៤លានដុល្លារ កើនឡើង ១៣,៧៧%។ និន្នាការ​នៃការកើនឡើង​នេះ​គូសបញ្ជាក់​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ​។

ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិកា​រចម្រុះ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ នាពេល​ថ្មីៗ​នេះ ភាគី​ទាំងពីរ​បាន​សម្តែងនូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការសហការ​បន្ថែមទៀត​ ដោយបានព្រមព្រៀងផ្តួចផ្តើមការពិភាក្សាលើវិស័យពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ជាមួយនឹងផែនការសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥។

ជាងនេះទៅទៀត គណៈកម្មាធិការចម្រុះនេះ គ្រោងនឹងជួបពិ​ភាក្សា​ជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគិនកូរ៉េ ដើម្បីឯកភាព​បន្តពង្រឹងកិច្ចសហប្រតិបត្តិ​ការក្នុងការ​ជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារ។

គួររំលឹកថា ក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ។ ទំនិញកម្ពុជា​នាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣ភាគរយ ខណៈកូរ៉េនាំចូលមានចំនួន​៤៧០,២៥ លានដុល្លារថយចុះ ១៣,​៨​ភាគរយ។

ភាពជាដៃគូសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងកម្ពុជា និងកូរ៉េ ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ទំហំពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរសម្រាប់ពេលអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]