ឆ្នាំ២០៣០ ប្រាសាទបុរាណខ្មែរចំនួន១៧ នឹងត្រូវរងប៉ះពាល់ខ្លាំងពីកំណើនដ៏ឆាប់រហ័សនៃចំនួនពលរដ្ឋ រស់នៅទីនោះ

យោងតាមលទ្ធផលវិភាគសិក្សារបស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។

របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅខេត្តសៀមរាប កាលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង ភាគីពាក់ព័ន្ធប្រមាណជិត ៨០០នាក់។

នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្តថា ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។

ឯកឧត្តមបញ្ជាក់ដែរថា តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងពីប្រមាណ ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ នៅឆ្នាំ២០២៥ និង រហូតដល់ ១៧ប្រាសាទ នៅឆ្នាំ២០៣០។

ក្នុងន័យនេះ ឯកឧត្តមចង់បង្ហាញថា បញ្ហានេះត្រូវទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់លើការងារអភិរក្ស និងត្រូវគិតគួរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ។

តាមរយៈកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” នេះដែរ តំណាងយូណេស្កូប្រចាំនៅកម្ពុជា ក៏បានលើកឡើងថា អង្គរ ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌជាតិ និងជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដីនេះ ជាតំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។ ហេតុនេះ ប្រជាជន និងរាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]