ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន គ្រោងនឹងជួយលើកកម្ពស់ និងធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែកក្នុងរាជធានីខេត្តចំនួន៦ ឱ្យក្លាយទៅជាមន្ទីរពេទ្យស្ដង់ដារខ្នាតតំបន់ ទិសដៅពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋកម្ពុជា។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតជាមួយ លោកស្រី ហា យុ និងលោក យ៉ូម៉ា ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ។
ខេត្តគោលដៅចំនួន ៦ នោះរួមមាន ខេត្តកំពត កំពង់ចាម ស្វាយរៀង ស្ទឹងត្រែង បាត់ដំបង និងរាជធានីភ្នំពេញ។
ជាក់ស្ដែង គម្រោងនេះ គឺធ្លាប់សាកល្បងធ្វើរួចហើយនៅឆ្នាំ២០១៧ ប៉ុន្តែមិនបានជោគជ័យ ទើបអង្គការ JICA បានរៀបចំយន្តការថ្មី សិក្សាកាន់តែលម្អិត និងស៊ីជម្រៅ ដើម្បីឈានទៅរកការសម្រេចឱ្យជោគជ័យ។
អង្គការ JICA បានឱ្យដឹងថាបេសកកម្មនេះ គឺធ្វើឡើងតាមរយៈការស្នើសុំរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។
ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្តកំពត ក៏បានបង្ហាញកិច្ចគាំទ្រយ៉ាងពេញទំហឹង និងស្នើដល់លោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវចូលរួមសហការ ដើម្បីសម្រួលដល់ដំណើរការសិក្សា និងវាយតម្លៃ របស់ប្រតិភូអង្គការJICA៕