ជប៉ុនគ្រោងបោះទុនជាង ១ប៊ីលានបង្កើតឧទ្យានSafari ដ៏ធំមួយនៅកម្ពុជា

កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុនជប៉ុន BM Nature Safari Co., Ltdដើម្បីបង្កើតឧទ្យាន Safari ថ្មីមួយនៅខេត្តព្រះវិហារ។

ការបង្កើតឧទ្យាន Safari គឺស្ថិតនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបរបស់រាជបណ្ឌិត្យសភាក្នុងផ្ទៃដីប្រមាណជា១១៤ហិកតាក្នុងគោលបំណង់ដើម្បីអភិរក្សសត្វព្រៃនិងជីវចម្រុះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលចុះហត្ថលេខាទៅលើអនុស្សរណៈយោគយល់ខាងលើនេះលោក Kinoshita Sori ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BM Natural Safari Co. , Ltd បានមានប្រសាសន៏ថា៖ក្រុមហ៊ុនរបស់លោកគ្រោងនិងចំណាយថវិកាប្រមាណជាង១ប៊ីលានសម្រាប់គម្រោងសិក្សាខាងលើនេះ។

សូមបញ្ជាក់ផងថាកញ្ចប់ថវិកាខាងលើនេះ នឹងប្រើប្រាស់ទៅលើគម្រោងចំនួន ៤ រួមមាន ១) ការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វព្រៃនិងជីវចម្រុះគ្រប់ប្រភេទនៅក្នុងឧទ្យាន២) ការប្រមូលនិងទទួលសត្វព្រៃគ្រប់ប្រភេទដែលកំពុងរងគ្រោះនិងជិតផុតពូជឬប្រភេទសត្វកម្រដែលមាននៅក្នុងនិងក្រៅប្រទេសមកអភិរក្សនិងថែទាំក្នុងឧទ្យាន៣) ការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញសត្វព្រៃនិងឧទ្យានុរក្សដែលមានទីតាំងនៅក្នុងឧទ្យាននិង ៤) ការសិក្សារៀបចំផែនការមេក្នុងការបង្កើតសួនសាហ្វារីដើម្បីគ្រប់គ្រងនិងអភិរក្សសត្វព្រៃនិងជីវចម្រុះក្នុងឧទ្យាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]