ជប៉ុនជួយកម្ពុជាជាង ៤២ម៉ឺនដុល្លារ អនុវត្តគម្រោងសំខាន់៣ នៅឧត្តរមានជ័យ កំពង់ឆ្នាំង និងស្ទឹងត្រែង

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។

នេះបើតាមពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (​ជំ​នួ​យ​ឥត​សំ​ណ​ងគូ​សា​ណូ​ណិ)​ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជំនួយនេះ នឹងអនុវត្តលើគម្រោងចំនួន ០៣ ដូចខាងក្រោម៖

  • ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ)។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។
  • ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ១៣៧,២០៧ដុល្លារ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានបច្ចុប្បន្នដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំ ថ្ងៃប្រកបដោយសុវត្ថិភាព។
  • ទី៣៖ គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ថវិកាចំនួន ១៦៨,២៧៦ដុល្លារ) ។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយនាពេលបច្ចុប្បន្ន ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ២,៨០០នាក់ ក្នុងភូមិចំនួន៤ តាមរយៈការធានាបាននូវផ្លូវ ធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌល សុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។

នាឱកាសនោះដែរ លោក តានិណៃ បានបញ្ជាក់បន្ថែមថា លោកសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ ជប៉ុនតាមរយៈជំ​នួយ​ឥ​ត​សំណ​ង​ស​ម្រាប់​គ​ម្រោ​ងទ្រ​ង់​ទ្រាយ​តូ​ចស​ន្តិ​សុ​ខ​មនុ​ស្សជា​តិ​ (​ជំ​នួ​យ​ឥត​សំ​ណ​ងគូ​សា​ណូ​ណិ)​ ​បាន​ស​ម្រេ​ច​ផ្ត​ល់​ថវិ​កាស​រុ​ប​ចំនួ​ន​ ​៣៤​៨​ .៩១​៩ ​ដុល្លារ​​ ​​ដែល​ជាជំ​នួ​យ​ឥត​សំណ​ង​ ស​ម្រា​ប់​​​វិ​ស័​យ​​អ​ប់​រំ ​និ​ង​ទឹក​ស្អា​ត​ ​ដល់​ខេត្ត​ចំ​នួ​ន ​​៣​ រួ​ម​មាន​ ​ខេ​ត្ត​​កំ​ព​ង់ស្ពឺ​ ​កំ​ព​ង់ធំ​​ និង​ខេ​ត្ត​មណ្ឌលគិ​រី ​។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]