ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានយល់ព្រមឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែតុលារវាងក្រុមហ៊ុនជប៉ុន Sumitomo និង ក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម BRG Group ក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅទីក្រុងហាណូយ។
ទីក្រុងឆ្លាតវៃដែលមានតម្លៃ ៤,២ ប៊ីលានដុល្លារនេះនឹងត្រូវសាងសង់នៅលើផ្ទៃដី ២៧២ ហិចតានៅស្រុកដុងអាញ់ ភាគខាងជើងទីក្រុងហាណូយ។
ដំណាក់កាលដំបូងនឹងមានការសាងសង់អាផាតមិន និង លំនៅស្ថានប្រមាណ ៧០០០ខ្នងក្រៅពីនោះក៏មានមន្ទីរពេទ្យ សាលារៀន កន្លែងបង្ការគ្រោះមហន្តរាយ ប្រព័ន្ធសន្តិសុខ និង តំបន់ពាណិជ្ជកម្ម តំបន់បៃតង ប្រព័ន្ធបង្ហូរទឹក និង ផ្កាឈើរីជប៉ុនជាច្រើនដាំសងខាងមហាវិថី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
ទីក្រុង “ឆ្លាតវៃ” នោះនឹងមានដូចជាអ៊ីនធឺណិត 5G ប្រព័ន្ធស្គាល់មុខមនុស្សដោយស្វ័យប្រវត្តិ និង ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឱ្យ “សេវាកម្មទីក្រុងឆ្លាតវៃមានភាពទំនើប” រួមទាំងការតាមដានគុណភាពខ្យល់ អាកាសធាតុ និង គ្រោះមហន្តរាយធម្មជាតិផងដែរ៕