ជប៉ុននាំមុខចិនក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍

បើទោះបីជា ប្រទេសចិនមានថវិកាច្រើន និងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ក្តី ប្រទេសជប៉ុននៅតែបន្តចំណាយច្រើនជាងប្រទេសជិតខាងរបស់ខ្លួនលើគម្រោងទ្រង់ទ្រាយធំក្នុងតំបន់។

យោងតាមទិន្នន័យដែលប្រមូលបានដោយក្រុមហ៊ុន Fitch Solutions ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg ជប៉ុនបានគាំទ្រគម្រោងនៅប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣៦៧ ពាន់លានដុល្លារអាមេរិក ខណៈប្រទេសចិន បានចំណាយត្រឹម ២៥៥ ពាន់លានដុល្លារអាមេរិក។

ជាងពាក់កណ្តាលនៃការវិនិយោគរបស់ប្រទេសជប៉ុន គឺផ្តោតទៅលើប្រទេសវៀតណាម រួមទាំងផ្លូវដែកល្បឿនលឿនតម្លៃ ៥៨,៧ ពាន់លានដុល្លារអាមេរិក ដែលនឹងតភ្ជាប់រវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ចំណែកឯ ការវិនិយោគរបស់ចិន គឺបានគ្រប់ដណ្តប់យ៉ាងទូលំទូលាយជាង បើទោះបីជា ប្រទេសឥណ្ឌូណេស៊ីកំពុងស្រូបយក ៣៦ ភាគរយនៃការវិនិយោគសរុបរបស់ចិន នៅក្នុងចំណោមប្រទេសចំនួន ៦ រួមទាំង រោងចក្រវារីអគ្គិសនីទន្លេកាយ៉ាន ដែលមានតម្លៃ ១៧,៨ ពាន់លានដុល្លារអាមេរិក។

បើនិយាយអំពីចំនួនគម្រោងវិញ ប្រទេសជប៉ុននាំមុខគេក្នុងប្រទេសចំនួន១០ក្នុងតំបន់ ដោយបានគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២៤០ គម្រោង ខណៈប្រទេសចិនគាំទ្រត្រឹម ២១០ គម្រោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]