ជប៉ុនបោះទុន ១លានដុល្លារ ពង្រីករោងចក្រច្នៃគ្រាប់ស្វាយចន្ទីនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ក្រុមហ៊ុនជប៉ុន MIRARTH GreenTech បានបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងថា ការដ្ឋានសាងសង់ បានចាប់ផ្តើមពិធីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលត្រូវប្រើប្រាស់ទុនជាង១លានដុល្លារ បើតាមផែនការរបស់គម្រោង ការសាងសង់រោងចក្រនេះនឹងត្រូវប្រើរយ:ពេល៤ខែ ចាប់ពីខែមីនា ដល់ចុងខែមិថុនា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ខេត្តកំពង់ធំ ជា​ខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានទំ​ហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ​។

ឯកឧត្តមបន្តថា គ្រាប់ស្វាយចន្ទីដែលផលិតក្នុងប្រទេសកម្ពុជាភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃនេះគឺដោយសារតែការកង្វះនូវកន្លែងសម្រាប់សម្ងួត ឃ្លាំងស្តុកទុក និងកែច្នៃ ដែលជាមូលហេតុបង្ខំឲ្យមានការលក់គ្រាប់ស្វាយចន្ទីក្នុងតម្លៃទាបភ្លាមៗបន្ទាប់ពីប្រមូលផល។

ចំពោះរោងចក្រខាងលើវិញ ក្រោយការសាងសង់ត្រូវបានបញ្ចប់ នឹងអាចផលិតកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោន ក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា ១៥០០តោន ក្នុង១ឆ្នាំ សម្រាប់ឆ្នាំដំបូង និងសម្រាប់ឆ្នាំបន្ទាប់ ៣០០០តោន ក្នុង១ឆ្នាំ។

ក្រៅពីនេះ ក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក បានចុះអនុស្សរណៈកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីជាមួយនឹងសហគមន៍ចំនួន ១០ ក្នុងនោះខេត្តព្រះវិហារមានចំនួន ៥ និងខេត្តកំពង់ធំមានចំនួន ៥ ផងដែរ។

ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីប្រមាណ ១៤៥.៣០០ហិចតា ប្រមូលផលសរុបបាន ៨០.០០០ហិចតា និងទទួលបានទិន្នផលជាមធ្យម១,៥តោន/ហិចតាក្នុង១ឆ្នាំ ខណៈមានសហគ្រាស-សិប្បកម្ម កែច្នៃស្វាយចន្ទីចំនួន ០៧កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែងផងដែរ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីជំរុញផលិតកម្មស្វាយចន្ទី តាមរយៈគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗ។ ក្នុងនោះ រាជរដ្ឋាភិបាល ទើបបានដាក់ចេញវិធានការផ្តល់កម្ចីប្រមាណ ៣៥លានដុល្លារ សម្រាប់ជំរុញ​ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងត្រៀមទុនបម្រុងប្រមាណ ៣០លានដុល្លាទៀត សម្រាប់រដូវប្រមូលផលស្វាយចន្ទី ក្នុងឆ្នាំ២០២៤ នេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]