ជប៉ុនបោះទុន ៧០លានដុល្លារវិនិយោគលលើលំនៅដ្ឋានតម្លៃសមរម្យ

ភ្នំពេញ៖ ក្រុមហ៊ុន Arakawa Co, ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន នឹងបោះទុនវិនិយោគ ៧០ លានដុល្លាអាមេរិក លើលំនៅដ្ឋានតម្លៃសមរម្យ ដែលមានផ្ទៃដីទំហំ ១៣,៦៨០ ម៉ែត្រក្រឡា​ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គម្រោង​អភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យនេះ​ បានប្រកាសបើកសម្ពោធការដ្ឋានសាងសង់នៅថ្ងៃទី ៨ ខែវិច្ឆិកា​ខាងមុខនេះ​ ក្រោមអធិបតីភាព ឯកឧត្តម​ ជា សុផារ៉ា​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។

លំ​នៅដ្ឋានអភិវឌ្ឍន៍នេះ នឹងត្រូវសាងសង់ជាពីរដំណាក់កាល ដោយដំណាក់ដំបូង​ ក្រុមហ៊ុន Arakawa នឹងសាងសង់អគារស្នាក់នៅរួមចំនួន ១០​អគារ ចែកជា៥ ប្លុក ដោយក្នុង១ ប្លុក មាន២ អគារ និងមានកម្ពស់ពី ១៩ ជាន់ទៅ ២៣ ជាន់ មានបន្ទប់ស្នាក់នៅសរុបប្រមាណ​ ២.០០០​ បន្ទប់។

គួររំលឹកថា ក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន Arakawa ទទួលបានសិទិ្ធអភិវឌ្ឍន៍អគារកម្ពស់ ២១ ជាន់​ ក្នុងតម្លៃ ប្រមាណចន្លោះពី ៧០ ទៅ៨០​ លានដុល្លារអាមេរិក លើទីតាំងអគារ ប៊ូ​ឌីញ ស ដែលទើបត្រូវបានវាយរលំហើយកាលពីពេលថ្មីៗនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]