ជប៉ុនផ្តល់ជំនួយជិត ២៦លានដុល្លារសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ

រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណង់ ២.៧លានយ៉េន ឬប្រមាណជិត២៦លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ។

លិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី៣ ខែតុលា ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mikami Mashiro អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។

ក្រោមគម្រោងជំនួយឥតសំណងនេះ ជប៉ុននឹងសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយនឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯកភាគខាងត្បូង រាជធានីភ្នំពេញ ដើម្បីរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលគ្រោងសាងសង់នៅភាគខាងត្បូងរាជធានីភ្នំពេញ គឹដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ជាពិសេស នឹងធ្វើឲ្យប្រព័ន្ធបណ្តាញលូក្នុងទីក្រុង មានសោភ័ណភាព ទីក្រុងបៃតង។

លោកបញ្ជាក់ថា គម្រោងនឹងត្រូវចាប់អនុវត្តបន្ទាប់ពីចុះហត្ថលេខារួចហើយ។
គម្រោងកសាងប្រព័ន្ធបង្ហូរទឹកកខ្វក់ ត្រូវបានសិក្សានាពេលកន្លងដោយទីភ្នាក់ងារ JICA៕

 

រូបភាពគោលដោយ Ministry of Foreign Affairs and International Cooperation 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]