ជប៉ុនផ្តល់ជំនួយឥតសំណងជិត៣០ម៉ឺនដុល្លារ ជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន

រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចផ្តល់ថវិកាសរុបជិត៣០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត តាមរយៈគម្រោង KUSANONE ដើម្បីសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច ផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត និងជួយដំឡើងឧបករណ៍សិប្បនិម្មិតព្យាបាលដោយចលនាផងដែរ។

ភាគីជប៉ុន និងកម្ពុជាបានចុះហត្ថលេខាសម្រាប់ជំនួយនេះ កាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ។ ដោយឡែក ការសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច នឹងអនុវត្ត នៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ ខណៈការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត គឺសម្រាប់ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗឲ្យកាន់តែប្រសើរឡើង។

គួររំឭកដែរថា តាមរយៈគម្រោង KUSANONE នេះដែរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏បានសម្រេចផ្តល់ថវិកាសរុបជាង ៥២ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ស្ពាន និងប្រព័ន្ធធារាសាស្រ្តក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តកណ្តាល ក្រចេះ និងខេត្តបន្ទាយមានជ័យផងដែរ៕ (អានបន្ថែម)

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]