ជប៉ុនផ្តល់ជំនួយ ៩ ម៉ឺនដុល្លារសាងសង់មជ្ឈមណ្ឌលសូត្រ

មជ្ឈមណ្ឌលសូត្រ ប្រភព: RUPP

រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងផ្ដល់នូវជំនួយឥតសំណងមួយក្នុងថវិកា៩០.៨៣៤ ដុល្លារអាមេរិកសម្រាប់កម្ពុជាដើម្បីសាងសង់មជ្ឈមណ្ឌលសូត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងនិងលើកកម្ពស់វិស័យសិប្បកម្មសូត្រនៅកម្ពុជា។

បើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកសិករដែលចិញ្ចឹមដង្កូវនាងកំពុងតែប្រឈមនឹងបញ្ហាជំងឺដង្កូវនាង ដែលជាហេតុផលមួយធ្វើឱ្យផលិតកម្មសូត្រមានការធ្លាក់ចុះយ៉ាងខ្លាំង។

ដូច្នេះមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីជួយដោះស្រាយបញ្ហាទាំងនេះតាមរយៈការជួយផលិតនូវដង្កូវនាងដែលគ្មានជំងឺនិងមានគុណភាពសម្រាប់កសិករ។ មជ្ឈមណ្ឌលក៏ជាកន្លែងសម្រាប់ជួយបណ្តុះបណ្តាលកសិករបន្ថែមទៀតទៅលើបច្ចេកទេសចាំបាច់នានាទាក់ទងនឹងការផលិតសូត្រដើម្បីជួយឱ្យកសិករអាចផលិតសូត្របានកាន់តែច្រើននិងមានប្រសិទ្ធភាពជាងមុន។

ការសាងសង់មជ្ឈមណ្ឌលសូត្រនេះនឹងចាប់ផ្តើមនៅខែមិនា ហើយរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។

គម្រោងមជ្ឈមណ្ឌលសូត្រនេះគឺជាផ្នែកមួយនៃជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន‘គម្រោងទ្រង់ទ្រាយតូចដើម្បីសន្តិសុខមនុស្សជាតិ, KUSANONE’ដែលមានថវិកាសរុបចំនួន៣៨៤.៨១៧ ដុល្លារអាមេរិក។ ជំនួយនេះនឹងជួយសាងសង់គម្រោងចំនួន ៤រួមមានមជ្ឈមណ្ឌលសូត្រនេះ ការសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យនិងចែកចាយបន្លែក្នុងខេត្តកណ្តាល ការស្តារនិងជួសជុលប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និងការកែលំអផ្លូវថ្នល់ ក្នុងខេត្តកោះកុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]