ជប៉ុនសន្យាជួយកម្ពុជាជិត ៨ពាន់លានយ៉េន ដើម្បីពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់កម្ចីចំនួន ៨ពាន់លានយ៉េន ស្មើនឹងជិត ៥០លានដុល្លារអាមេរិក ដើម្បីការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញ។ នេះបើតាមលទ្ធផលទស្សនកិច្ចរបស់លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជា ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។

លោកជំទាវបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ លោកជំទាវ បានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដោយភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលជើងទឹកកម្ពុជាជាមួយឆ្នាំសមុទ្រជប៉ុន ហើយភាគីជប៉ុនសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិកម្ពុជាផងដែរ។

លោកជំទាវ ក៏បានសន្យាថានឹងជួយជំរុញអ្នកវិនិយោគជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ព្រមទាំងបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។

ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១) ការផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ ២,៧ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២) ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]