ដាក់​បង្ហាញ​នូវ​គ្រឿងចក្រ​ជីក Midi ថ្មី​

ដោយ​ផ្អែក​លើ​ភាព​ជោគជ័យ​នៃ​ការណែនាំ​នូវ​គ្រឿងចក្រ​ជីក midi ជំនាន់​ថ្មី​ដែល​មាន​ទម្ងន់​ប្រតិបត្តិការ ៦ ៨ ៩ និង ១០​តោន កាលពី​ឆ្នាំមុន ក្រុមហ៊ុន JCB កំពុង​ដាក់​បង្ហាញ​នូវ​ម៉ូ​ដែល​គ្រឿងចក្រ​ជីក​ថ្មី​បួន​បន្ថែមទៀត ដែល​មាន​ទម្ងន់​ប្រតិបត្តិការ ៤,៨ ទៅ ៥,៧​តោន​។​

​ក្រុមហ៊ុន JCB ជា​ក្រុមហ៊ុន​ផលិត​គ្រឿងចក្រ​សាងសង់​ធំជាងគេ​ទី​បី​ក្នុង​ពិភពលោក​។ ក្រុមហ៊ុន​មាន​រោងចក្រ​ចំនួន ២២ នៅ​ជុំវិញ​ពិភពលោក និង​ផលិត​ម៉ាស៊ីន​ផ្សេងគ្នា​ជាង ៣០០ ប្រភេទ សម្រាប់​បម្រើការ​ក្នុង​ឧស្សាហកម្ម​ជា​ច្រើន ជាពិសេស​ទីផ្សារ​សំណង់​។​

​គ្រឿងចក្រ​ជីក midi អាច​រកបាន​ដោយ​ងាយស្រួល កាត់បន្ថយ​នូវ​រូបសណ្ឋាន​ដៃ​ជីក ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​នៅ​ទូទាំង​ពិភពលោក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ក្រុមហ៊ុន​នៅ​ខែ​មិថុនា​។​

​លក្ខណៈពិសេស​របស់​គ្រឿងចក្រ​នេះ​រួមមាន​:

•​ អាច​ធ្វើការ​បាន​ចន្លោះពេល ៥០០ ម៉ោង​

•​ ​កន្លែង​អង្គុយ​របស់​អ្នកបញ្ជា​គ្រឿងចក្រ​ដែល​មាន​ភាព​ប្រសើរ​ជាង​មុន​

•​ ​សមត្ថភាព 57C នៅ​កន្លែង​អង្គុយ​របស់​អ្នក​បញ្ជា កើនឡើង ១៨%

•​ ​ភាព​មើលឃើញ​ប្រសើរ​ឡើង​ជាង​មុន ១១%

•​ ​សមត្ថភាព​វាយ​បំបែក​របស់​ផ្លែ​ជីក​កើនឡើង ៩%

•​ ​កម្ពស់​ចាក់​បង្គរ​កើនឡើង ៥%

•​ ​កម្លាំង​វាយ​បំបែក​របស់​ផ្លែ​ជីក​កើន​ថាមពល 2% សម្រាប់​ការងារ​រយៈពេល​យូរ​

​គ្រឿងចក្រ​ជីក​ថ្មី​ទាំង​បួន មាន​នូវ​លក្ខណៈ​រួម​ចំពោះ​ការ​រចនា ដែល​បង្ហាញឲ្យឃើញនៅ​លើ​ម៉ាស៊ីន​ធំៗ​នៅ​ក្នុង​ប្រភេទ​គ្រឿងចក្រ​ជីក​រឹងមាំ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន JCB ដោយ​ដងខ្លួន​នៃ​គ្រឿងចក្រ​ធ្វើ​ឡើង​ពី​ដែក​ថែប ១០០% និង​ដៃ​ជីក​ដ៏​រឹងមាំ​ទាំង​បួន​សម្រាប់​ការសាងសង់​។​

​ភាពងាយស្រួល និង​ការបញ្ជា​របស់​អ្នកបញ្ជា​

​គ្រឿងចក្រ​ជីក​បាន​បង្ហាញ​នូវ​លក្ខណៈ​ប្រសើរ​ឡើង​នៃ​បន្ទប់​អ្នកបញ្ជា​ដោយ​ប្រើប្រាស់ 57C-1 ដូច​រចនាសម្ព័ន្ធ​គ្រឿងចក្រ ១០ តោន​ដែល​មាន​ទំហំ​ធំ​ជាង​ដែរ​។ បន្ទប់​អ្នកបញ្ជា​នេះ មាន​ភាព​ទូលាយ​ជាង​មុន ១៨% និង​អាច​មើលឃើញ​ច្បាស់​ជា​ង​មុន​ដល់​ទៅ ១១% ព្រមទាំង​មាន​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ផាសុកភាព និង​សុវត្ថិភាព​នៅ​ការដ្ឋាន​។ ទោះបីជា​មាន​ការកាត់បន្ថយ​រូបសណ្ឋាន​នៃ​ដៃ​ជីក គ្រឿងចក្រ​ជីក midi របស់​ក្រុមហ៊ុន JCB បាន​ផ្តល់ជូន​នូវ​កម្រិត​ផា​សុកភាព និង​ភាពងាយស្រួល​សម្រាប់​អ្នកបើកបរ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ ដោយ​មាន​ការកាត់បន្ថយ​សម្លេង​រំខាន និង​កម្រិត​រំ​ញ័រ និង​អាច​ផ្លាស់ប្តូរ​កញ្ចក់​មើល​យ៉ាង​ងាយស្រួល​។​

​ការអភិវឌ្ឍ​ដ៏​ធំ​ជាងគេ​នៅក្នុង​បន្ទប់​អ្នកបញ្ជា​គ្រឿងចក្រ នោះ​គឺ​ការដាក់​បញ្ចូល​នូវ​អេក្រង់​បង្ហាញ និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ថ្មី ដែល​មាន​លក្ខណៈ​ស្វ័យប្រវត្តិ​អាច​ឲ្យ​អ្នក​បញ្ជា​ភា្ជ​ប់​ទៅកាន់​អ្នក​កាន់​ប្រព័ន្ធ​មេ និង​ព័ត៌មាន​យ៉ាង​ងាយស្រួល​។​

​គ្រឿងចក្រ​ជីក midi របស់ JCB ថ្មី មាន​បំពាក់​លក្ខណៈ​ស្តង់ដារ​ដែល​ធ្វើឲ្យ​ប្រសើរ​ជាង​មុន​ចំនួន ២០ និង​ជម្រើស​ថ្មី​ចំនួន ២០ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ផលិតភាព និង​ការបំពេញ​ការងារ​នៅ​ការដ្ឋាន​។​

​ការចំណាយ​ថ្លៃ​ទាប​ដើម្បី​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​

​គ្រឿងចក្រ​ជីក​ទាំង​បួន​ប្រភេទ អាច​ត្រូវបាន​ផ្គត់ផ្គង់​ជា​ជម្រើស​នៃ​ដំណាក់កាល IIIA ម៉ាស៊ីន Tier 4 Interim Perkins ឬ​ម៉ាស៊ីន Tier 4 Final ពី​ក្រុមហ៊ុន JCB ដោយ Kohler ដើម្បី​ឲ្យ​សមស្រម​ចំពោះតំ​បន់ផ្សេងៗ​គ្នា​។​

​ការចូល​ទៅ​ពិនិត្យ​មើល​គ្រឿង​ម៉ាស៊ីន​របស់​គ្រឿងចក្រ​មាន​ភាពងាយស្រួល ដោយសារ​ប្រដាប់​បញ្ជា​អាច​បើក​យ៉ាង​ទូលាយ​នៅ​ផ្នែក​ខាងក្រោយ និង​ផ្នែក​ម្ខាង​ទៀត​នៃ​ម៉ាស៊ីន​។ ផ្នែក​ខាងក្រោម​នៃ​បន្ទប់​អ្នកបញ្ជា​ថ្មី​អាច​ធ្វើការ​ផ្លាស់ប្តូរ​បាន ដោយ​មិន​ទាមទារ​ប្រើប្រាស់​ឧបករណ៍​អ្វី​ផ្សេង​ដើម្បី​ចូល​ទៅ​កាន់​សមាសធាតុ​ធំៗ​របស់​គ្រឿងចក្រ​។​

ម៉ាស៊ីន​នេះ​ក៏​បង្ហាញ​ពី​ការ​រចនា​ផ្នែក​ផ្ទុក​ដែល​បើកចំហ ជាមួយ​និង​គ្រប់​ខណ្ឌ​តាមដាន​ត្រូតពិនិត្យ សម្រាប់​ភាពងាយស្រួល​ដល់​ការសម្អាត និង​ការបង្ការ​ការបន្ថែម​នូវ​សម្ភារ​។​

​កំណើន​ការលក់​របស់ JCB ចំ​ពេល​ដែល​ទីផ្សារ​សកល​ធ្លាក់ចុះ​

​ទោះបីជា​ស្ថានភាព​ទីផ្សារ​មាន​ការលំបាក​នៅក្នុង​ទីផ្សារ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ភាគ​ច្រើន​នៅ​ជុំវិញ​ពិភពលោក ដោយ​រួមទាំង​កំណើន​យឺត​នៅ​ទីផ្សារ​អាមេរិក​ខាងជើង និង​អឺរ៉ុប​ក៏ដោយ ក្រុមហ៊ុន JCB បាន​បង្ហាញ​នូវ​ភាពរឹងមាំ​ក្នុង​ទីផ្សារ​របស់​ខ្លួន ដោយ​ការសម្រេច​បាន​នូវ​ការរក​ប្រាក់ចំណូល​បាន​ចំនួន ២៨០​លាន​ដុល្លារ ក្នុង​អំឡុង​ឆ្នាំ ២០១៥​។

​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ២៧ ខែកក្កដា របស់​ក្រុមហ៊ុន បានបង្ហាញ​ថា ទីផ្សារ​សកល​សម្រាប់​សម្ភារ​សំណង់​បាន​ធ្លាក់ចុះ ១៤% កាលពី​ឆ្នាំមុន​។ ក្រុមហ៊ុន​ក៏​បាន​ដឹងថា ស្ថានភាព​ទីផ្សារ​នៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០១៦ នៅតែ​មាន​ភាពផុយស្រួយ លើកលែង​តែ​ប្រទេស​ឥណ្ឌា ដែល​បាន​ត្រឡប់​ទៅ​មាន​កំណើន​វិញ បន្ទាប់​ពី​ការធ្លាក់ចុះ​ទីផ្សារ​អស់​រយៈពេល​បួន​ឆ្នាំ​បន្តបន្ទាប់​គ្នា​។

- Video Advertisement -