ដំណាក់កាលថ្មីនៃគម្រោងបុរី​ ប៉េង ហួត គ្រោង​បើកលក់ជាផ្លូវការ ចំណេញកាន់តែខ្លាំង!

នៅថ្ងៃទី១២-១៣-១៤​ ខែកក្កដា ខាងមុខនេះ បុរី ប៉េង ហួត​ នឹង​បើកលក់ជាផ្លូវការនូវដំណាក់កាលថ្មីនៃគម្រោងដែលនៅចំកណ្ដាលក្រុងភ្នំពេញ ដោយនឹងផ្តល់ឱកាសចំណេញកាន់តែច្រើន សម្រាប់អតិថិជន​ដែលមានបំណងចង់បានលំនៅដ្ឋានដ៏កក់ក្ដៅ ជាមួយការផ្ដល់ជូនដ៏ពិសេស។

គម្រោងដែលនឹងបើកលក់នេះគឺ ដឹស្តា ណេតឈឺរ៉ល ដំណាក់កាលទី២ (នៅតាមបណ្តោយផ្លូវ៣៧១ ទល់មុខផ្សារ ប៉េសេ) ដែលដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែដោយសារមានតែការគាំទ្រ និងសំណូមពរជាច្រើន ទើបដំណាក់កាលទី២ ត្រូវបានបើកលក់ជាផ្លូវការជាមួយប្រភេទផ្ទះដែលមានរចនាបទថ្មីសុទ្ធសាធ រាប់ចាប់ពីប្រភេទ​វីឡា ភ្លោះ រហូតដល់វីឡាទោលម៉ូតថ្មី​ រីឯតម្លៃវិញចាប់ពីម្ភៃម៉ឺនស្ដើងឡើងទៅតែប៉ុណ្ណោះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ទោះបីមិនទាន់ដល់ថ្ងៃបើកលក់ជាផ្លូវការក៏ដោយ ក៏មានអតិថិជនដែលចាប់អារម្មណ៍ និងបានកក់ផ្ទះស្ទើរតែពាក់កណ្ដាលទៅហើយ ព្រោះចំនួនស្តុកផ្ទះក្នុងដំណាក់កាលទី២នេះមានចំនួនកំណត់។

អតិថិជនទាំងអស់ប្រាកដជាចង់ដឹងហើយ ថា តើការបើកសម្ពោធលក់ជាផ្លូវការ មានឱកាសចំណេញ និង កាន់តែពិសេសអ្វីខ្លះ តោះមកដឹងទាំងអស់គ្នា ។ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃ​កម្មវិធី ​នឹងទទួលបាន​ប្រូម៉ូសិន​នៃការបញ្ចុះតម្លៃភ្លាមៗរហូតដល់ ៩% ព្រមទាំងការផ្ដល់ជូនជាច្រើនទៀត។ ជាងនេះទៅទៀត អតិថិជនអាច​បង់រំលស់ជាមួយធនាគាដៃគូរហូតដល់ ៩០% ជាមួយអត្រាការប្រាក់ត្រឹមតែ៣% ប៉ុណ្ណោះ។ សូមទស្សនាជាវីដេអូនៅទីនេះ  

កុំឱ្យឱកាសនេះកន្លងផុត សូមអតិថិជនទាំងអស់​អញ្ជើញសាកសួរព័ត៌មាន និងចូលរួមដោយផ្ទាល់នៅថ្ងៃទី១២-១៣-១៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីទទួលបានឱកាសពិសេសនេះមុនគេ!

កុំភ្លេចណា សូមកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ!

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦/០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]