ដំណោះស្រាយកកស្ទះក្នុងពេលប្រើម៉ាស៊ីនខួង

តើលោកអ្នកធ្លាប់ជួបបញ្ហាក្នុងការកកស្ទះកំឡុងពេលដែលកំពុងខួងដែរឬទេ? អាចមានកត្តាជាច្រើនបណ្តាលឲ្យមានការកកស្ទះ កត្តាទី១ បណ្តាលមកពីការស្រុតរន្ធខួង ហើយកត្តាមួយផ្សេងទៀត បណ្តាលមកពីលំហរន្ធខាងក្នុងនៃរន្ធខួង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Furukawa ជាក្រុមហ៊ុនផលិតម៉ាស៊ីនខួងថ្មនាំមុខគេមួយបានបង្ហាញពីដំណោះស្រាយមួយចំនួន ហើយនឹងពន្យល់លម្អិតពីកត្តាទាំងអស់នេះដូចខាងក្រោម៖

១-បញ្ហាស្រុតរន្ធខួង

ជួនកាល ផ្ទៃដីនៃការឈរទីតាំងខួង មិនមានលំនឹងល្អបន្ទាប់ពីការខួងរហូតដល់ជម្រៅមួយឬពីរម៉ែត្រ។ ក្នុងករណីនេះ បញ្ហាស្រុតរន្ធតែងកើតឡើងជារឿយៗកំឡុងពេលខួង ដែលបណ្តាលឲ្យដុំថ្មបីបួនដុំធ្លាក់ចូលទៅក្នុងរន្ធខួង។ ដុំថ្មដែលធ្លាក់ចូលធ្វើឲ្យគាំងនៅក្នុងរន្ធខួង ហើយមិនអាចដកចេញវិញបាន ហេតុដូច្នេះហើយ វាធ្វើឲ្យលោកអ្នកពិបាកដកចេញនៃឧបករណ៍ខួងពីការកកស្ទះ ហើយធ្វើឲ្យខាតបង់ផលិតភាព និងពេលវេលាដ៏មានតម្លៃផងដែរ។

២-បញ្ហាលំហរន្ធនៅខាងក្នុងប្រហោងនៃរន្ធខួង

ប្រសិនបើមានលំហរន្ធនៅខាងក្នុងនៃរន្ធខួង វាក៏ធ្វើឲ្យប៉ះពាល់ដល់ដំណើរការខួងផងដែរ ហើយរន្ធនេះធ្វើឲ្យបង្អាក់ដំណើរការកាត់ដុំថ្មយកចេញខាងក្រៅប្រហោងនៃរន្ធខួង ដោយសារតែម្សៅដែលចេញពីការខួងថ្មរត់ចូលទៅក្នុងលំហនៃរន្ធ។ ហេតុដូចច្នេះហើយ ការកាត់ដុំថ្មជាច្រើន មិនអាចចេញរួចពីរន្ធ ដែលបណ្តាលឲ្យជាប់ស្ទះប្រដាប់ខួង ម្យ៉ាងវិញទៀត វាក៏បណ្តាលឲ្យមានគម្លាតនៃប្រហោងរន្ធខួងនោះផងដែរ។

តើត្រូវដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា? មានដំណោះស្រាយមួយគឺប្រើដីឥដ្ឋ

១.បង្ហាប់ដីឥដ្ឋនៅក្នុងប្រហោងនៃរន្ធខួងបន្ទាប់ពីខួងដំបូងបានជម្រៅមួយម៉ែត្រ

២.បន្តការខួងដោយមិនបង្វិលប្រដាប់ខួងត្រឹមជម្រៅមួយម៉ែត្រ

៣.ដីឥដ្ឋត្រូវរុញឲ្យជាប់ទៅនឹងជញ្ជាំងប្រហោងរន្ធ ហើយទប់ជញ្ជាំងនៃរន្ធកុំឲ្យមានការបាក់រលំចូលក្នុងប្រហោងកំពុងខួង។ វានឹងជួយបញ្ជៀសបញ្ហាការកក់ស្ទះពីការបាក់រលំជញ្ជាំងក្នុងប្រហោងខួង។

ប្រសិនមានទីក្រហូងក្នុងរន្ធខួង ដីឥដ្ឋក៏អាចជួយបំពេញ និងចន្លោះនៃរន្ធ។ ធ្វើបែបនេះទើបអាចបិទរន្ធនៅខាងក្នុង ហើយម្សៅដែលចេញពីការខួងថ្មអាចចេញមកខាងក្រៅនៃប្រហោងរន្ធខួងដែលធ្វើឲ្យការខួងមានដំណើរការរលូនផងដែរ។

ប្រសិនបើគា្មនដីឥដ្ឋនៅកន្លែងការដ្ឋានខួងនោះទេ អាចមានវិធីផ្សេងទៀត ទីមួយគឺត្រូវប្រើទឹកក៏អាចជួយកែខៃនៃរន្ធខួងបានផងដែរ។ ព្រោះម៉ាស៊ីនខួងមានធុងទឹកមួយ និងឧបករណ៍ប្រព័ន្ធចំហាយទឹក ដែលអាចបាញ់ទឹកតាមរយៈឧបករណ៍ខួងទៅក្នុងប្រហោងនៃរន្ធខួង។

ដំណោះស្រាយទាំងនេះជាវិធីសាមញ្ញទេ ប៉ុន្តែក្រុមហ៊ុន Furukawa ជឿថាដំណោះស្រាយ ដែលបានលើកឡើងខាងលើនេះអាចជួយដល់បញ្ហាជាប់ស្ទះក្នុងការប្រតិបត្តិការខួង ហើយបើការកកស្ទះត្រូវបានកាត់បន្ថយ នោះពេលវេលាប្រតិបត្តិការនៃការខួង កាន់តែលឿន និងមានផលិតភាពជាងមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]