ដំណោះស្រាយលូដ៏ជោគជ័យមាននៅ PT Calvary Abadi

ក្រុមហ៊ុនឥណ្ឌូនេស៊ី PT. Calvary Abadi បានប្រើប្រាស់ម៉ាស៊ីនផលិតលូបេតុងឈ្មោះថា Souveraen ដែលផលិតដោយ BFS Betonfertigteilsysteme ពីប្រទេសអាល្លឺម៉ង់អស់រយៈពេលជិតពីរឆ្នាំមកហើយ។ ការវិនិយោគខាងលើនេះ គឺពិតជាសក័្តសម ហើយក្រុមហ៊ុន Calvary គឺលើសពីពេញចិត្តជាមួយនឹងដំណោះស្រាយឧស្សាហកម្មមួយនេះ។

ក្រុមហ៊ុន PT. Calvary Abadi បានវិនិយោគពេលវេលា និងការពិគ្រោះយោបល់យ៉ាងច្រើនពីភ្នាក់ងារ BFS Betonfertigteilsysteme GmbH និង ក្រុមហ៊ុន Rieckermann Group មុនពេលដែលពួកគេធ្វើការសម្រេចចិត្ត។ គេបានជ្រើសរើសម៉ាស៊ីន Souveraen SV 1225 ដែលបានដំណើរការចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៧ មកម្ល៉េះ។ លោក Soerya Widjaja បានមានប្រសាសន៍ថា៖ «ជាមួយ Souveraen យើងមានសមត្ថភាពគ្រប់គ្រងគម្រោងជាមួយនឹងគុណភាពខ្ពស់ និងក្នុងរយៈពេលដ៏ខ្លី។ ទាំងនេះបានធ្វើឲ្យយើងមានចំណុចពិសេសលេចធ្លោនៅក្នុងគម្រោងរបស់រដ្ឋ»។ លើសពីនេះទៀត នាយកបច្ចេកទេស Calvary Abadi បានរាយការណ៍ថា តម្លៃពលកម្មត្រូវបានកាត់បន្ថយ ៥០ភាគរយ ក្នុងរយៈពេល ៤ ខែដំបូង។ អ្នកគ្រប់គ្រងផ្នែកលក់លោក Rainer Straub មកពីក្រុមហ៊ុន BFS បានបន្ថែមថា «ម៉ាស៊ីននេះគឺមានល្បឿនលឿនណាស់ ធ្វើឲ្យក្រុមហ៊ុន Calvary អាចមានលទ្ធភាពពង្រីកវិសាលភាពផ្គត់ផ្គង់ និងកំណើនការលក់ខ្ពស់។ ជាលទ្ធផល សមត្ថភាពផលិតខ្ពស់នៃម៉ាស៊ីននេះឈានដល់កម្រិតអតិបរមា»។

ជាមួយនឹងម៉ាស៊ីនផលិតលូថ្មីនេះ ក្រុមហ៊ុន Calvary អាចផលិតបានទាំងលូបេតុងដែកអារម៉េ និងលូបេតុងធម្មតា (បេតុងគ្មានសរសៃដែក) ជាមួយជើងដែក និងស្នប់រុញបញ្ចូល (Jacking pipes) ទៅតាមស្តង់ដារអន្តរជាតិ កម្រិត DIN 4032 ទៅ DIN 4035។ ដែលយើងអាចផលិតបាននៅក្នុងទំហំមុខកាត់ចាប់ពី ៣០០ រហូតដល់ ១២០០មីលីម៉ែត្រ និងប្រវែងរហូតដល់ ២.៥ ម៉ែត្រ។ ម៉ាស៊ីន Souveraen 1225 T ផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ជាមួយនឹងអត្រាជួលកម្មករទាប។ យើងពិតជារីករាយ និងអរគុណចំពោះបច្ចេកវិទ្យាផលិតដោយស្វ័យប្រវត្តិ និងគ្រប់គ្រងដោយកុំព្យួទ័រ ដែលតម្រូវឲ្យមានមនុស្សតែម្នាក់គត់សម្រាប់មើលលើប្រតិបត្តិការរបស់ម៉ាស៊ីន។ លោក Widjaja បានសម្តែងការពេញចិត្តថា៖ «ជាមួយម៉ាស៊ីនថ្មីនេះ ត្រូវការប្រើកម្មករតែ ៤នាក់ប៉ុណ្ណោះ ប៉ុន្តែកាលពីមុនវិញគេត្រូវការកម្មករដល់ទៅ ២០នាក់។ នេះគឺជាការសម្រួលដ៏ធំធេងមួយដោយមិនចាំបាច់ឲ្យយើងស្វែងរកកម្លាំងពលកម្មជំនាញទេ»។

ម៉ាស៊ីននេះគឺផ្តោតសំខាន់លើកម្លាំងថាមពលដែលគ្រប់គ្រងដោយម៉ូទ័រអេឡិចត្រូនិច ល្បឿនបង្វិលច្បាស់លាស់ និងកម្លាំងបង្វិលជុំដ៏ធំដែលផ្តល់លទ្ធផលពិសេស។ លោក Widjaja បានពន្យល់ថា៖ «ចាប់តាំងពីម៉ាស៊ីន Souveraen បានដំណើរការមក គុណភាពនៃផលិតផលគឺល្អខ្លាំងណាស់ ដែលយើងមិនបារម្មណ៌ចំពោះគុណភាពផលិតផលក្រោយការផលិត»។ ជាថ្មីម្តងទៀត វាជួយកាត់បន្ថយតម្រូវការជួលកម្មករ និងពេលវេលានៃដំណើរការផលិត ខណៈពេលដែវាធានាបាននូវអាយុកាលនៃផលិតផល និងបំពេញបាននូវតម្រូវការអតិថិជន។

សម្រាប់ការផលិតលូដែលមានគ្រោងឆ្អឹងដែក ក្រុមហ៊ុន Calvary បានបណ្តាក់ទុនជាមួយនឹងម៉ាស៊ីនផ្សារដែករបស់ក្រុមហ៊ុន mbk Maschinenbau GmbH មកពីប្រទេសអាល្លឺម៉ង់។ ម៉ាស៊ីនរបស់ BFS និង mbk ត្រូវបានផ្គុំចូលគ្នានៅក្នុងគម្រោងជាច្រើនអស់រយៈពេលជាយូរមកហើយ។ ម៉ាស៊ីនផ្សារទ្រុង BSM 170R មានភាពរឹងមាំ និងយូរអង្វែង។ ដុំល្បឿនដែលមានបច្ចេកទេសផ្សារ ដែលជាឧបករណ៍កាត់ខ្សែរុំដោយស្វ័យប្រវត្តិ និងម៉ាស៊ីន powered uncoiler នឹងធានាផលិតភាពខ្ពស់ ហើយអាចផលិតគ្រោងលូដែលមានឆ្អឹងដែក បានដល់ ៥០គ្រោង ក្នុងមួយម៉ោង។ នេះដោយសារតែការប្រើបច្ចេកវិទ្យាបញ្ជាដោយ touch pannel និងឧបករណ៍ត្រួតពិនិត្យ IPC/SPS ដែលប្រតិបត្តិការនៃម៉ាស៊ីននេះអាចបញ្ជា និងគ្រប់គ្រងដោយកម្មករតែម្នាក់ប៉ុណ្ណោះ។

ក្រុមហ៊ុន BFS Betonfertigteilsysteme GmbH និង mbk Maschinenbau GmbH បានផ្តល់តំណាងលក់ក្នុងតំបន់ដល់ក្រុមហ៊ុន Rieckermann Group។ នាយកបច្ចេកទេសនៃក្រុមហ៊ុន Calvary Abadi បាននិយាយពីអត្ថប្រយោជន៍៖ «ការផ្លាស់ប្តូរទៅជាប្រតិបត្ដិការស្វ័យប្រវត្តិគឺត្រូវការចំណាយពេលវេលាច្រើនដើម្បីសិក្សា និងសូមអរគុណដល់ការបណ្តុះបណ្តាលបុគ្គលិកពីផ្នែកសេវាកម្ម និងការចុះបង្រៀនដល់ការដ្ឋានអំពីការប្រើប្រាស់និងការថែទាំពីដៃគូលក់ Rieckermann។ យើងបានដោះស្រាយបញ្ហាទាំងអស់ និងបង្កើនជំនាញរបស់យើងបន្តិចម្តងៗ»។

ដើម្បីមានទីលានគ្រប់គ្រាន់សម្រាប់ម៉ាស៊ីន Souveraen និងម៉ាស៊ីនផ្សារគ្រោងលូ ព្រមទាំងសម្ភារឧបករណ៍ដទៃទៀត ក្រុមហ៊ុន Calvary បានសាងសង់ទីលានយ៉ាងទូលាយ ជាមួយនឹងបរិក្ខារបំពាក់ទំនើបៗ។ នេះបានក្លាយទៅជាការសម្រេចចិត្តដ៏ឆ្លាតវៃមួយ ពីព្រោះបន្ទាប់ពីមានម៉ាស៊ីនពីក្រុមហ៊ុន Souverain ក្រុមហ៊ុនបានដាក់បញ្ជាទិញ BFS សម្រាប់ម៉ាស៊ីន Jumbo ដើម្បីផលិតលូធំៗ និងប្រអប់លូ។ ក្រុមហ៊ុន Calvary Abadi គឺរៀបចំបានយ៉ាងរៀបរយ ហើយស្ថិតនៅលើផ្លូវទៅកាន់អនាគតដ៏ភ្លឺស្វាង និងចម្រើនរុងរឿង។

 

https://youtu.be/ePdomMN-PbI

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]