តម្រូវការកើនឡើងជម្រុញវិស័យផ្គត់ផ្គង់សំណង់

ខណៈដែលតម្រូវការក្នុងឧស្សាហកម្មសំណង់ដែលកំពុងរីកលូតលាស់ចេះតែកើនឡើងនោះ ការផ្គត់ផ្គង់សម្ភារសំណង់នៅតែជាជំនួញធំមួយក្នុងប្រទេសកម្ពុជា។

ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាបានស្គាល់នូវកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននេះត្រូវបានជម្រុញដោយសកម្មភាពសំណង់ខ្លាំង ឧស្សាហូបនីយកម្ម យ៉ាងឆាប់រហ័សនិងនគរូបនីយកម្ម កំណើនតម្រូវការលំនៅដ្ឋានស្របគ្នានិងកំណើនប្រជាជនដែលរស់នៅក្នុងទីក្រុង កំណើន សកម្មភាពអាជីវកម្ម និងកំណើនគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម។ ការរីកចំរើនការសាងសង់នេះត្រូវបានជម្រុញដោយអ្នកទិញគ្រប់កម្រិត។ ជាលទ្ធផល តម្រូវការសម្ភារសំណង់មានការកើនឡើងយ៉ាងខ្លាំង។ ទោះជាយ៉ាងណា សម្ភារសំណង់នាំចូល និងការប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យការដឹកជញ្ជូននូវសម្ភារទាំងអស់ជួបនូវការលំបាក។

នគរូបនីយកម្មនៅតែជាកត្តាចម្បងដែលជម្រុញវិស័យឯកជន និងសាធារណៈឲ្យធ្វើការវិនិយោគនៅក្នុងគម្រោងពាណិជ្ជកម្ម លំនៅដ្ឋាន ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយនឹងកំណើនសកម្មភាពសាងសង់អចលនទ្រព្យ វិស័យសម្ភារសំណង់របស់ប្រទេសកម្ពុជាមិនអាចបំពេញតម្រូវការពីសកម្មភាពសាងសង់ក្នុងស្រុកនៅឡើយ។ លោក ឈួន ស៊ុនហេង មកពីមជ្ឈមណ្ឌលទីក្រុងភ្នំពេញ និងជាអ្នកអភិវឌ្ឍន៍គម្រោងជាច្រើននៅក្នុងតំបន់បឹងកក់ បានឲ្យដឹងថា “ជាទូទៅប្រទេសកម្ពុជានាំចូលនូវសម្ភារសំណង់គ្រប់ប្រភេទពីបរទេស”។ ដូចនេះ ការវិនិយោគនៅក្នុងការពង្រីកអាជីវកម្មក្នុងស្រុកគឺជាការសំខាន់។

គម្លាតផលិតកម្មក្នុងស្រុកតំណាងឲ្យឱកាសអាជីវកម្មយ៉ាងពិសេសសម្រាប់ក្រុមហ៊ុនដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា។ សម្ភារដែលផលិតក្នុងស្រុកអាចត្រូវបានប្រើប្រាស់មិនត្រឹមតែនៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅកាន់ប្រទេសដទៃទៀតផង។

ចំពោះការផ្គត់ផ្គង់នេះ អ្នកផ្គត់ផ្គង់សម្ភារៈក្នុងស្រុកជាច្រើន និងភ្នាក់ងារវិស្វកម្មជាច្រើនបានក្លាយជាអ្នកផ្គត់ផ្គង់សម្ភារសំណង់ម៉ាកអន្ដរជាតិ។ ការនេះបានអនុញ្ញាតឲ្យពួកគេធ្វើការផ្គត់ផ្គង់ផ្តាច់មុខលើម៉ាកសម្ភារជាក់លាក់មួយចំនួន ដែលពីមុនមកគេមិនអាចរកបានទេនៅក្នុងទីផ្សារកម្ពុជា។

អ្នកផ្គត់ផ្គង់សម្ភារម៉ាកអន្តរជាតិទាំងនេះជាធម្មតាត្រូវបានអភិវឌ្ឍដោយផ្តល់សិទ្ធិដល់ហាង លក់នៅកម្ពុជា ឬដោយបើកការិយាល័យតំណាងនៅកម្ពុជា។ នៅពេលដែលទីផ្សារកាន់តែរឹងមាំ សម្ភារម៉ាកអន្តរជាតិទាំងនោះអាចបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធអចិន្ត្រៃយ៍ ឬបង្កើតរោងចក្រផលិតកម្មនៅក្នុងប្រទេសកម្ពុជា។

បើទោះបីជាកម្ពុជាបច្ចុប្បន្ននៅពឹងផ្អែកលើការនាំចូលសម្ភារសំណង់ វិស័យឯកជនគួរតែបង្កើនសមត្ថភាពផលិតដើម្បីបំពេញតម្រូវការសម្ភារសំណង់ខ្ពស់។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចូលសម្ភារសំណង់បានកើនឡើងដោយសារតែមានតម្រូវការខ្លាំង។ នៅពេលជាមួយគ្នានេះ តម្លៃទំនិញនាំចូលបានធ្លាក់ចុះ។ លោកស្រី ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវីសុខា បានពន្យល់ថា “ម្ចាស់ក្រុមហ៊ុនសំណង់ធំៗនៅតែនាំចូលសម្ភារសម្រាប់គម្រោងរបស់ពួកគេ ហើយក្រុមហ៊ុនសំណង់តូចៗជាច្រើនក៏នាំចូលសម្ភារទាំងនោះដែរ។”

កំណើនយ៉ាងលឿននៃវិស័យសំណង់នេះបាននាំឲ្យមានការកើនឡើងការនាំចូលសម្ភារពីប្រទេសចិន ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងអឺរ៉ុប។ ក្រៅពីសមាសភាគរចនាសម្ព័ន្ធអគារ តម្រូវការ និងការប្រកួតប្រជែងសម្រាប់ការរចនាផ្នែកខាងក្នុងក៏កើនឡើងខ្ពស់ផងដែរ ឧទាហរណ៍ ឥដ្ឋ និងសម្ភារបន្ទប់ទឹក ដូចជា ឧបករណ៍បាញ់លាង ទ្វារប្លាស្ទិច ក្បាលរូប៊ីនេទឹក អាងទឹក និងបាសាំងលាងដៃ។ អ្នកផ្គត់ផ្គង់ដែលមានស្រាប់មួយចំនួនបានទទួលស្គាល់ថាក្រុមហ៊ុនចិនថ្មីៗកំពុងតែប្រកួតប្រជែងដោយឈរលើមូលដ្ឋានតម្លៃទាប ក្រោមការកាត់បន្ថយអ្នកផ្គត់ផ្គង់មកពីប្រទេសថៃ និងវៀតណាម។ ប៉ុន្តែផលិតផលរបស់ចិនជាទូទៅមានស្តង់ដារទាបបើប្រៀបធៀបជាមួយនឹងផលិតផលដែលផលិតនៅក្នុងប្រទេសអភិវឌ្ឍន៍។

ផលិតផលដែលផលិតនៅក្នុងប្រទេសអភិវឌ្ឍន៍គឺនៅតែល្អជាងខាងផ្នែកបច្ចេកវិទ្យា សម្ភារបរិក្ខារ និងគុណភាពនៃផលិតផល។

លើសពីនេះទៀត លំដាប់ថ្នាក់អតិថិជនដែលចេះតែកាន់តែខ្ពស់ជាងមុនក្នុងប្រទេសកម្ពុជា កំពុងតែជម្រុញឲ្យមានការចង់បាននូវផលិតផលស្តង់ដារខ្ពស់បំផុត ជាពិសេសផលិតផលក្នុងបន្ទប់ទឹក ផ្ទះបាយ និងឥដ្ឋការ៉ូ។ ផលិតផលដែលកំពុងមានតម្រូវការកាន់តែខ្លាំងឡើងក្នុងប្រទេសកម្ពុជា រួមមានផលិតផលតុបតែង ផលិតផលសន្សំថាមពល ផលិតផលដែកនិងដែកថែប ផលិតផលបំភ្លឺ បំពង់ទុយោ គ្រឿងប្រក់ដំបូល និងឥដ្ឋការ៉ូ។ ក្រុមហ៊ុនផលិតកញ្ចក់ និងប្លាស្ទិច ក៏អាចទទួលបានផលប្រយោជន៍ពីកំណើនតម្រូវការក្នុងវិស័យសំណង់នេះដែរ។

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាត្រូវសម្លឹងមើលទៅផ្សារបរទេស ដើម្បីបំពេញតម្រូវការសម្ភារសំណង់។ ពិភពលោកថ្មីៗនេះផ្តោតលើបរិស្ថានស្អាត និងការប្រើប្រាស់សម្ភារដែលមានមិត្តភាពជាមួយបរិស្ថាន ដូចនេះវាគឺជាសក្តានុពលយ៉ាងខ្លាំងសម្រាប់សម្ភារអគារ និងសំណង់បៃតងនៅក្នុងប្រទេសកម្ពុជា។ បញ្ហាមួយក្នុងចំណោមបញ្ហាប្រឈមក្នុងឧស្សាហកម្ម សម្ភារសំណង់ នោះគឺការបំពុលយ៉ាងច្រើនពីផលិតកម្ម។

ក្រុមហ៊ុនសំណង់នៅក្នុងប្រទេសកម្ពុជា អាចជម្រុញទៅរកភាពបៃតង សុវត្ថិភាព សម្ភារប្រកបដោយប្រសិទ្ធិភាព ផលិតផលដែលមានភាពសន្សំសំចៃសេដ្ឋកិច្ច និងតម្លៃបន្ថែមច្រើនជាងមុន។ ដើម្បីសម្រេចបានដូចនេះ ឧស្សាហកម្មនេះគួរដោះស្រាយបញ្ហាដូចជាបច្ចេកវិទ្យាហួសសម័យ និងការបំពុលបរិស្ថាន។ គេអាចនិយាយបានថា ដោយសារតែបច្ចេកវិទ្យាហួសសម័យ រោងចក្រមិនអាចផលិតសម្ភារដែលមានគុណភាពខ្ពស់សម្រាប់ការងារសាងសង់ទំនើប។

ភាគច្រើននៃតម្រូវការសម្ភរៈសំណង់ គឺមកពីវិស័យលំនៅដ្ឋាន គម្រោងពាណិជ្ជកម្ម ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ តម្រូវការពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតទាប។ កំណើនថ្មីៗនៅក្នុងតម្រូវការស៊ីម៉ងតិ៍៍ឆ្លុះបញ្ចាំងពីការសាងសង់ផ្ទះច្រើនឡើងសម្រាប់មនុស្សវណ្ណៈកណ្តាល ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា ថែមទាំងឆ្លុះបញ្ចាំងពីកំណើនការវិនិយោគដែលមានការគាំទ្រពីរដ្ឋ ការអភិវឌ្ឍទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ។

អ្នកផ្គត់ផ្គង់សម្ភារសំណង់បានកំណត់ក្នុងការទទួលយកផលប្រយោជន៍ពីកំណើនការវិនិយោគដែលកំពុងបន្តមាននៅក្នុងវិស័យអចលនទ្រព្យ និងសមត្ថភាព។ ជាលទ្ធផល ការលក់កំពុងតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយសារកំណើនតម្រូវការពីការដ្ឋានសំណង់។ ទោះជាយ៉ាងណា ការលក់លំនៅដ្ឋានមានការធ្លាក់ចុះក្នុងប៉ុន្មានខែចុងក្រោយនេះ បណ្តាលឲ្យមានការធ្លាក់ចុះការលក់សម្ភារៈសំណង់ ។ ជាមួយនឹងការរំពឹងពីការថយចុះផ្នែកលំនៅដ្ឋាន វាអាចនឹងរារាំងដល់ការរីកចម្រើនរបស់ទីផ្សារសម្ភារសំណង់នៅក្នុងឆ្នាំខាងមុខ។

ដូចនេះ វាទំនងដែលថាកត្តាដែលជម្រុញឧស្សាហកម្មសម្ភារសំណង់រយៈពេលវែងក្នុងប្រទេសកម្ពុជា គឺ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។ យើងក៏អាចរំពឹងថា ការចំណាយរបស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធនឹងកើនឡើងខ្ពស់ ហើយនេះទំនងជាការទាក់ទាញការវិនិយោគឯកជន និងបង្កឲ្យមានកំណើនតម្រូវការសម្ភារសំណង់។

នោះគឺជាដំណឹងល្អសម្រាប់វិស័យសំណង់ និងអ្នកផ្គត់ផ្គង់សមា្ភរ ព្រោះថានគរូបនីយកម្មនៅកម្ពុជានៅមានដំណើរផ្លូវវែងឆ្ងាយទៅមុខទៀត។ ក្រៅពីនេះ ទីផ្សារសម្ភារសំណង់ក្នុងប្រទេសកម្ពុជានៅតែមិនទាន់អាចជឿជាក់បាន។ ប្រជាជនកម្ពុជាដែលរស់នៅក្នុងបណ្តាខេត្តមានការអភិវឌ្ឍតិចតួច និងទីក្រុងនានាក្រៅពីទីក្រុងភ្នំពេញនឹងព្យាយាមដេញតាមរបៀបរស់នៅរបស់អ្នកនៅក្នុងរាជធានីភ្នំពេញ។

ជារួម ទីផ្សារសម្ភារៈសំណង់នេះកំពុងតែរីកលូតលាស់។ សន្ទុះសំណង់កំពុងតែមានខ្លាំងនៅក្នុងប្រទេសកម្ពុជា និងនៅតែជាគោលដៅវិនិយោគមានការទាក់ទាញសម្រាប់វិស័យឧស្សាហកម្មទា ក់ទងនឹងការសាងសង់ ហើយទស្សនវិស័យនេះនៅតែភ្លឺថ្លា។ ផលិតផលថ្មីៗនឹងចូលទីផ្សារនេះ នឹងបន្តអភិវឌ្ឍ ហើយនឹងកាន់តែទូលំទូលាយច្រើនឡើង។

សម្ភារសំណង់ដូចជាឥដ្ឋការ៉ូសេរ៉ាមិច នឹងក្លាយជាឆ្អឹងខ្នងសំខាន់សម្រាប់តម្រូវការដែលកំពុងឆ្ពោះទៅមុខ និងកំណើនក្នុងផលិតកម្ម គឺមិនទំនងជាបង្កការគំរាមកំហែងដល់ការលក់ និងប្រាក់ចំណេញនៅក្នុងទីផ្សារនេះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]