តើកម្មវិធីពានរង្វាន់សំណង់ឆ្នើមពិភពលោករបស់ Bentley ឆ្នាំនេះ មានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសបច្ចេកវិទ្យាថ្មីៗជាច្រើន នៅក្នុងសន្និសីទ Year in Infrastructure 2025 ដែលធ្វើឡើងកាលពីថ្ងៃទី ១៥ និង ១៦ តុលា​ នៅឯទីក្រុង Amsterdam។

លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យារបស់ Bentley Systems ថ្លែងសុន្ទរកថាក្នុងសុន្ទរកថាសំខាន់កាលពីថ្ងៃទី១៥ ខែតុលា ក្នុងអំឡុងពេលកម្មវិធីប្រកួតពានរង្វាន់ Year in Infrastructure 2025 និង Going Digital Awards។ (រូបថតដោយ Bentley Systems)

អ្វីដែលប្លែក និងពិសេសសម្រាប់ឆ្នាំនេះគឺការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) គំរូភូមិសាស្ត្រ 3D (geospatial modeling) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមបែបអនឡាញ (unified cloud environment)  ដើម្បីធ្វើឱ្យកម្មវិធីវិស្វកម្មឌីជីថលកាន់ទំនើប មានប្រសិទ្ធភាព ប៉ុន្តែងាយស្រួលប្រើជាងមុន។

លើសពីនេះ សារស្នូលដ៏សំខាន់សម្រាប់កម្មវិធីឆ្នាំ ២០២៥ គឺការធ្វើឱ្យកម្មវិធីគ្រប់គ្រងសំណង់ឌីជីថលងាយស្រួលប្រើ និងងាយស្រួលយល់ ហើយគ្រប់គ្នាអាចប្រើវាបានតាមតម្រូវការ ប៉ុន្តែប្រសិនភាពកាន់តែខ្លាំងជាងមុន។

ឧទាហរណ៍ ដើម្បីគូរប្លង់គម្រោងអគារមួយ ពីមុនអ្នកត្រូវមានចំណេះដឹងលើការគូរប្លង់ និងវិស្វកម្ម និងចេះប្រើកម្មវិធីផ្សេងៗជាច្រើន។ ប៉ុន្តែ ឥឡូវ អ្នកគ្រាន់តែបញ្ចូលនូវទិន្នន័យអំពីអ្វីដែលអ្នកចង់បាន ហើយបញ្ជាទៅ AI នៅក្នុងកម្មវិធីរបស់ Bentley  បន្ទាប់មកវាចេញជាប្លង់ឱ្យអ្នក។ ពោលគឺដូចជាអ្នកមានលេខាជា AI ដូច្នោះ។

ពិសេសជាងនេះទៅទៀត ជាធម្មតាប្លង់គម្រោងគឺស្ថិតតែនៅក្នុងកុំព្យូទ័រប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាគំរូភូមិសាស្ត្រ 3D (geospatial modeling) ប្លង់ដែលអ្នកគូរ ឬបញ្ជាឱ្យAI គូរ នឹងត្រូវយកទៅដាក់បង្ហាញលើទីតាំងជាក់ស្ដែង។ អ្នកមិនចាំបាច់ទៅការដ្ឋានវាស់វែងជាក់ស្ដែងច្រើនដងទេ ព្រោះ Cesium គឺមានទិន្នន័យភូមិសាស្ដ្រនៃទីតាំងជាក់ស្ដែងស្ទើរជុំវិញពិភពលោក។

ចំណុចពិសេសចុងក្រោយ គឺការបង្កើតប្រព័ន្ធគ្រប់គ្រង និងស្ដុកទិន្នន័យក្នុង CLOUD ឈ្មោះថា Cloud Connect។ គ្រប់យ៉ាងគឺស្ថិតក្នុងប្រព័ន្ធតែមួយ ហើយប្រព័ន្ធគ្រប់គ្រងនេះគឺងាយមើល ងាយប្រើ ហើយគ្រប់គ្នាអាចប្រើបានដោយមិនស្មុគស្មាញ។ ឧទាហរណ៍ ផ្នែកច្បាប់ចង់ស្រាវជ្រាវរកលិខិតអនុញ្ញាត គឺអាចរកបានភ្លាមៗ ថាគម្រោងនេះមានលិខិតអ្វីខ្លះ។ ខណៈផ្នែក គណនេយ្យចង់ដឹងថា សម្ភារៈសំណង់ចំណាយអស់ប៉ុន្មានក៏អាចរកបាន។ ពិសេសម្ចាស់ក្រុមហ៊ុន ក៏អាចចូលទៅមើលរបាយការណ៍សរុបពីគ្រប់ផ្នែក និងវឌ្ឍនភាពនៃគម្រោងនៅកន្លែងតែមួយនេះ។

សម្រាប់ឆ្នាំនេះ គឺមានការ update លើកម្មវិធីជាច្រើនបានរយៈ បច្ចេកវិទ្យាសំខាន់ ៣ ខាងលើ ដែលរួមមាន៖

  • គំរូភាពពិតក្នុង Cesium ion៖ ការធ្វើការងារស្វ័យប្រវត្តិពេញលេញដែលប្រើ iTwin Capture ដើម្បីបង្កើតគំរូ 3D ដូចពិតនៃគម្រោងលើទីតាំងជាក់ស្ដែង
  • កម្មវិធី MicroStation 2025 និង Bentley Open Applications ឥឡូវនេះអាចប្រើបានជាមួយ 3D Tiles តាមរយៈ Cesium ដែលអនុញ្ញាតឱ្យវិស្វករបញ្ចូលបរិបទភូមិសាស្ត្រពិតៗ (ដូចជា Google Photorealistic 3D Tiles) ដោយផ្ទាល់ទៅក្នុងគម្រោងរចនារបស់ពួកគេ ដើម្បីពន្លឿនការងារ។
  • iTwin Engage៖ កម្មវិធីថ្មីមួយដែលបង្កើតបទពិសោធន៍ដ៏ស៊ីជម្រៅ ដោយប្រើ Cesium និងបច្ចេកវិទ្យា game engine ដើម្បីបង្កើត digital twins អន្តរកម្ម (interactive digital twins) សម្រាប់ពិនិត្យមើលការរចនា ការហាត់សមសាងសង់ និងការត្រួតពិនិត្យពីចម្ងាយ។
  • OpenSite+ (ការរចនាទីតាំង)៖ កម្មវិធីនេះប្រើប្រាស់ Generative AI សម្រាប់ការរចនាទីតាំងសំណង់។ ការប្រើកម្មវិធីនេះ នឹងជួយឱ្យគម្រោងបញ្ចាក់លឿនជាងមុនដល់ទៅ ១០ ដង។
  • OpenUtilities Substation+ ៖ កម្មវិធីថ្មីនេះអនុញ្ញាតឱ្យអ្នករចនាច្រើននាក់ធ្វើការលើគំរូតែមួយក្នុងពេលតែមួយ កាត់បន្ថយកំហុស។
  • SYNCHRO+ ៖ កម្មវិធីនេះគ្រប់គ្រងការដ្ឋានសំណង់ដែលដំណើរការដោយ AI និងប្រើ Cesium ដើម្បីទទួលបានបរិបទភូមិសាស្ត្រសម្រាប់ការរៀបចំផែនការសំណង់កម្រិតខ្ពស់។
  • Bentley Copilot៖ ជំនួយការ AI ដែលដឹងពីបរិបទ (context-aware AI assistant) គឺត្រូវបានបញ្ចូលទៅក្នុងកម្មវិធីនានារបស់Bentley។

នាយកប្រតិបត្តិលោក Nicholas Cumins បានសង្កត់ធ្ងន់លើថាអ្នកប្រើប្រាស់មិនបាច់បារម្មថា Bentley នឹងយកទិន្នន័យអ្នកប្រើប្រាស់មកជាប្រយោជន៍របស់ខ្លួនទេ គ្រប់យ៉ាងគឺធ្វើឡើងដោយតម្លភាព។

លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems និងលោក Julien Moutte នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា ចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពី Year in Infrastructure 2025 នៅសណ្ឋាគារ Okura។ (រូបថតដោយ Bentley Systems)

គួរបញ្ជាក់ថា កម្មវិធី Bentley Year in Infrastructure 2025 គឺជាព្រឹត្តិការណ៍លំដាប់ពិភពលោកដែលប្រមូលផ្តុំមេដឹកនាំក្នុងវិស័យសំណង់ពីប្រទេសនានា ដើម្បីមកពិភាក្សា និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងវិស័យនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]