តើកម្មវិធី Bentley OpenSite+ មានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ក្រុមហ៊ុនសំណង់?

ក្រុមហ៊ុនវិស្វកម្មសំណង់ស៊ីវិលល្បីនៅសហរដ្ឋអាមេរិក VHB កំពុងនាំមុខគេក្នុងការផ្លាស់ប្តូររបៀបគ្រប់គ្រងសំណង់ពីបែបធម្មតាមកជាបែបឌីជីថល ខណៈវិស័យនេះកំពុងជួបនឹងបញ្ហាកង្វះវិស្វករជំនាញ និងរងសម្ពាធពីការផ្លាស់ប្ដូរអាកាសធាតុ។

ក្រុមហ៊ុន VHB បានបង្ហើបថាកម្មវិធីវិស្វកម្មឌីជីថលគឺគន្លឹះនៃការជួយដោះស្រាយបញ្ហាទាំងនេះ ពិសេសកម្មវិធី OpenSite+

OpenSite+ គឺកម្មវិធីដែលប្រើប្រាស់ Generative AI សម្រាប់ការរចនាគំរូប្លង់ភ្លោះឌីជីថលបែបបដូចពិតជាក់ស្ដែង ហើយគម្រោងប្លង់នោះក៏អាចដាក់បង្ហាញនៅលើទីតាំងសំណង់ជាក់ស្ដែងផងដែរ។ លើសពីនេះ កម្មវិធី OpenSite+ ក៏អាចជួយឱ្យវិស្វកររចនាប្លង់ និងបង្កើតសេណារីយូនានាទាក់ទងនឹងហានិភ័យនានា មុនបើកការដ្ឋានសំណង់ទៅទៀត។

ក្រោយបើកការដ្ឋាន កម្មវិធីនេះក៏អាចជួយគ្រប់គ្រងការដ្ឋានផងដែរ។ គ្រប់យ៉ាងទាក់ទងនឹងគម្រោងនឹងត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធតែមួយ ហើយគ្រប់យ៉ាងដែលអនុវត្តនៅការដ្ឋាននឹងត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធ ដែលគ្រប់ផ្នែកអាចមើលឃើញ និងធ្វើការជាមួយគ្នាបានដោយរលូន និងមានតម្លាភាព។

លើសពីនេះ កម្មវិធីនេះក៏ជួយវិភាគកិច្ចការស្មុគស្មាញ ហើយជួយវិភាគហើយសរុបទៅជារឿងមួយដែលងាយស្រួល។

បើយោងតាមក្រុមហ៊ុន VHB កម្មវិធី OpenSite+ ទៅអនាគតនឹងដើរតួដូចជាលេខាដូច្នោះដែរ ពោលគឺជួយឱ្យវិស្វករឱ្យបានផ្ដោតលើការងាររបស់ខ្លួនពិតៗ ជាជាងផ្ដោតលើការងាររដ្ឋបាល និងការងារទាក់ទងនឹងវិធីប្រើកម្មវិធី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]