ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
បន្ទាប់ពីបញ្ចប់ការសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរួចមក រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាផ្លូវមួយខ្សែនេះគឺថ្លៃខ្លាំងពេកហើយ ។
លទ្ធផលនៃការសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតដែលបានបញ្ចប់ការសិក្សាកាលពីថ្មីៗនេះដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)នោះបានបង្ហាញថាគម្រោងនេះគឺនឹងត្រូវចំណាយថរិការប្រមាណជា ៣.៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន។
យ៉ាងណាមិញ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រ LM17កាលពីពេលថ្មីនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថាគម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែងប្រមាណជា ១៦០ គីឡូម៉ែត្រខាងលើនេះគឺនឹងត្រូវចំណាយថវិការច្រើនណាស់។
ឯកឧត្តមបានមានប្រសាសន៍ថា៖«ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបានសិក្សាចប់សព្វគ្រប់អស់ហើយប៉ុន្តែថវិការច្រើនណាស់ព្រះអង្គ ១៦០គីឡូម៉ែត្រ ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិតត្រូវចំណាយថវិការ៣.៨០០លានដុល្លារសហរដ្ឋអាមេរិក ច្រើនណាស់ៗ!»។
ឯកឧត្តមបានបន្ថែមទៀតថា តម្លៃនេះគឺច្រើនជាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(ដែលមានប្រវែង ១៩០ គីឡូម៉ែត្រ)ដែលនឹងត្រូវចំណាយថវិការត្រឹមតែប្រមាណជា ២ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រូវចំណាយអស់ថវិការច្រើនជាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគឺដោយហេតុថាការសាងសង់ផ្លូវនេះគឺនឹងត្រូវឆ្លងកាត់តំបន់លិចទឹកហើយតម្រូវឲ្យមានការសាងសង់ផ្លូវកាត់ទឹកប្រមាណជា ៨០ គីឡូម៉ែត្រ នេះបើយោងតាមការពន្យល់របស់ ឯកឧត្តម ស៊ុន ចាន់ថុល។
យ៉ាងណាមិញ រដ្ឋាភិបាលបាននិងកំពុងស្វែករកដៃគូផ្នែកឯកជនអោយមកវិនិយោគកសាងសង់ផ្លូវមួយខ្សែនេះ។
សូមបញ្ជាក់ជូនថា យោងតាមផែនការមេសម្រាប់ផ្លូវល្បឿនលឿនរបស់រដ្ឋាភិបាល កម្ពុជាត្រូវការបណ្តាញផ្លូវល្បឿនលឿនចំនួន ៨៥០ គីឡូម៉ែត្រដែលនឹងត្រូវចំណាយអស់ទឹកប្រាក់ប្រមាណជា ៩ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០២០។ នៅត្រឹមឆ្នាំ ២០៤០ កម្ពុជានឹងត្រូវការដើមទុនវិនិយោគប្រមាណជា ២៦ ពាន់លានដុល្លារដើម្បីកសាងផ្លូវល្បឿនលឿនប្រវែង ២.២៣០ គីឡូម៉ែត្រ។ ។ (អានបន្ថែម)