តើសំណង់អគារខ្ពស់ៗចាំបាច់ឬទេសម្រាប់ក្រុងភ្នំពេញ?

ភពលោកមានការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកអគារទំនើបខ្ពស់ៗ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ហើយនិន្នាការនេះត្រូវបានកត់សំគាល់ឃើញជាពិសេសនៅទ្វីបអាស៊ីដោយសារតែកំណើនសេដ្ឋកិច្ចខ្លាំងនៅទីផ្សារសំខាន់ៗ។

ការសាងសង់អគារខ្ពស់ៗជាសូចនាករនៃភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច។ អគារខ្ពស់មួយជាទូទៅមានមួយ ឬច្រើននៃចំណុចទាំងនេះ៖ កន្លែងវប្បធម៌ ការកំសាន្ត សណ្ឋាគារ ហាងលក់រាយ ការិយាល័យលំដាប់ថ្នាក់ពិភពលោក និងការមើលឃើញទិដ្ឋភាពទីក្រុង ៣៦០ដឺក្រេ ប៉ុន្ដែការអភិវឌ្ឍបែបនេះក៏អាចបង្ហាញពីការពោរពេញដោយអចលនទ្រព្យផងដែរ។

វាជាចម្លើយ Yes និងNo ថាតើទីក្រុងភ្នំពេញចាំបាច់សាងសង់អាគារខ្ពស់ៗដែរឬទេ។ វាអាស្រ័យលើគោលគំនិតនៃការអភិវឌ្ឍ។ នៅតំបន់មួយចំនួនវាសមហេតុផលសម្រាប់ការសាងសង់អគារខ្ពស់ៗ ចំណែកតំបន់មួយចំនួនទៀតគឺមិននោះទេ នេះបើតាមលោក Chhayleang Nguon នាយកប្រតិបត្តិក្រុមហ៊ុន Ratanaka Realty ។

ក្រុមប្រឹក្សា Council on Tall Building and Urban Habitat (CTBUH) ដែលជាស្ថាប័នអន្ដរជាតិក្នុងវិស័យអគារខ្ពស់ៗ និងការរចនាទីក្រុងប្រកបដោយនិរន្តភាព បានឲ្យនិយមន័យពាក្យ “អាគារកម្ពស់ Tall Building” ថាជាអគារដែលមានកម្ពស់ខ្ពស់ជាង ១៥០ម៉ែត្រ។ សព្វថ្ងៃនេះ រាជធានីភ្នំពេញពោរពេញទៅដោយអាគារកម្ពស់ ៨ទៅ ១៥ជាន់ ហើយអាគារទាំងនេះនៅរាយប៉ាយនៅទូទាំងទីក្រុង។

រហូតមកដល់ពេលនេះ ទីក្រុងភ្នំពេញមិនទាន់មានអគារដែលមានកម្ពស់ខ្ពស់ខ្លាំងនោះទេ។​ យ៉ាងណាក៏ដោយមានអាគារកម្ពស់ខ្ពស់ពីរត្រូវបានស្នើឡើងនោះគឺ ការអភិវឌ្ឍចម្រុះដែលមានអគារកម្ពស់ ៧៨ជាន់ ត្រូវនឹងកម្ពស់ ៣០០ម៉ែត្រ និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong Twin Trade Center ដែលមានទីតាំងស្ថិតនៅលើផ្ទៃដី ៥ហិកតានៃតំបន់អចលនទ្រព្យតម្លៃថ្លៃ ទល់មុខមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល។

ទូទៅអគារខុនដូកម្ពស់ជាង ២០ជាន់មានប្រជាប្រិយភាព ហើយអាចទទួលបានតម្លៃខ្ពស់ក្នុងមួយម៉ែត្រការ៉េ។ ដូចគ្នាដែរ អគារការិយាល័យក៏អាចទទួលបានថ្លៃជួលខ្ពស់។ ក្នុងពេលជាមួយគ្នា អ្នកទិញ ឬអ្នកជួលក៏នឹងថ្លឹងថ្លែងរវាងតម្លៃ/ថ្លៃជួលដែលកើនឡើង និងការអភិវឌ្ឍ។ នៅពេលគិតពីកម្ពស់ កម្ពស់ដែលចង់បានគឺពីកម្ពស់ ១២ជាន់ទៅ ៥០ជាន់ ឬ ២០០ម៉ែត្រ។

ដើម្បីសាងសង់អគារខ្ពស់ គេត្រូវការគុណភាពខ្ពស់ផ្នែកការរចនា ការរៀបចំផែនការ និងលក្ខណៈពិសេសផ្សេងទៀត។ អគារកាន់តែខ្ពស់ លក្ខខណ្ឌសម្រាប់ការសាងសង់មានកាន់តែច្រើន ព្រោះវាត្រូវទប់ទល់ជាមួយនិងបញ្ហារញ្ជួយដី ព្រមទាំងធន់ទ្រាំនឹងកម្លាំងខ្យល់។ កត្តាផ្សេងទៀតក៏ត្រូវគិតគូរផងដែរដូចជា ការតភ្ជាប់ជណ្តើរយន្ត ឬការបំបែកភ្លើង។ ស្តង់ដារសម្រាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងការផ្គត់ផ្គង់ថាមពលជាទូទៅគឺខ្ពស់ជាងអាគារទាបៗ។

អគារខ្ពស់ភាគច្រើនត្រូវបានសាងសង់សម្រាប់វិនិយោគិន។ សម្រាប់ប្រជាជនទូទៅ ពួកគេនៅតែចូលចិត្តរស់នៅក្នុងអគារទាប និងអគារមានដង់ស៊ីតេមនុស្សទាប នេះបើតាមលោកស្រី ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខា។

រាជធានីភ្នំពេញកំពុងមាននិន្នាការថ្មីមួយ ដែលការអភិវឌ្ឍអគារខ្ពស់ៗមួយចំនួនចាប់ដៃគូជាមួយសណ្ឋាគារល្បីៗ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះនៃអគារទាំងនេះឧទាហរណ៍ សណ្ឋាគារ Rosewood Hotels & Resorts ជាមួយអគារ Vattanac Capital Tower និងសណ្ឋាគារ Shang-ri La ជាមួយអគារ The Peak។ ការណ៍នេះនឹងបង្កើនទំនុកចិត្តដល់អ្នកជួលពាក់ព័ន្ធនឹងការប្រតិបត្តិ ការរចនា និងស្តងដារគុណភាពដែលផ្តល់ដោយប្រតិបត្តិករទាំងនេះ។

ទោះជាយ៉ាងណា អាគារការិយាល័យខ្ពស់ៗអាចនឹងមិនទទួលបានការចាប់អារម្មណ៍ខ្លាំងទេនៅភ្នំពេញ បើគិតទៅលើការចំណាយលើការអភិវឌ្ឍន៍ធៀបនឹងថ្លៃជួលដែលអាចទទួលបាន។ ជាមួយគ្នានេះដែរ មិនមានតម្រូវការគ្រប់គ្រាន់ពីអ្នកជួលដែលហ៊ានបង់ថ្លៃជួលខ្ពស់ ហើយអាគារការិយាល័យដែលមានស្រាប់បានបំពេញនូវតម្រូវការបច្ចុប្បន្នរបស់អ្នកជួលហើយនៅក្នុងទីផ្សារការិយាល័យ។

នៅក្នុងទីផ្សារសំខាន់ៗផ្សេងទៀតដូចជា ហុងកុង និងសិង្ហបូរី អាគារការិយាល័យខ្ពស់ៗអាចទទួលបានថ្លៃជួលខ្ពស់ជាងតម្លៃមធ្យមក្នុងទីផ្សារ។ ស្រដៀងគ្នាដែរសម្រាប់ខុនដូលំនៅដ្ឋាន អ្នកអភិវឌ្ឍន៍គួរតែពិចារណាថា តើអាចទទួលបានតម្លៃប៉ុន្មានមុនពេលធ្វើការសម្រេចចិត្តបន្តគម្រោងអគារខ្ពស់ ព្រោះថាទីផ្សារត្រូវការគុណភាពទៅតាមកម្ពស់អគារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]