តើស្ពាន និងផ្លូវថ្នល់ណាខ្លះដែលប្រជាពលរដ្ឋអាចធ្វើដំណើរដោយមិនចាំបាច់បង់ប្រាក់

ដើម្បីជួយកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការដកហូតហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ស្ពាន និងផ្លូវថ្នល់ពីក្រុមហ៊ុនឯកជន។ នេះបើយោងតាមការចងក្រងពិសេសរបស់ បណ្តាញសារព័ត៌មាន Fresh News។

យោងតាមប្រភពដដែលបានឲ្យដឹងថា រាជរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើការដកហូតផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង ផ្លូវសូឡា ឬ ផ្លូវ ៣៧១ ផ្លូវ ២០០៤ ឬផ្លូវមៃដា ស្ពានកោះកុង និងស្ពានព្រែកព្នៅ ដើម្បីដាក់ឲ្យប្រើប្រាស់ជាសាធារណៈដែលមិនតម្រូវឲ្យប្រជាពលរដ្ឋធ្វើការបង់ប្រាក់រាល់ពេលឆ្លងកាត់កន្លែងទាំងអស់នេះដូចកាលពីមុនទៀតឡើយ។

ជាក់ស្តែងណាស់ផ្លូវជាតិលេខ៤ ត្រូវបានដកហូតពីក្រុមហ៊ុន AZ Distribution Co., Ltd. កាលពីខែមករា ឆ្នាំ២០១៦ ផ្លូវវេងស្រេងក៏ត្រូវបានដកហូតពីក្រុមហ៊ុនឯកជន កាលពីចុងឆ្នាំ ២០១៥ ចំណែកឯផ្លូវ២០០៤ និងផ្លូវសូឡាត្រូវបានដកហូតឡើងវិញកាលពីចុងខែឧសភា ឆ្នាំ២០១៥ក។

ដោយឡែក បើយើងក្រឡែកទៅមើលហេដ្ឋារចនាសម្ព័ន្ធស្ពានវិញ រាជរដ្ឋាភិបាលក៏បានធ្វើការដកហូតស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយមិនចាំបាច់បង់ប្រាក់ចាប់តាំងពីខែតុលា ឆ្នាំ២០១៧។ ទន្ទឹមនឹងនេះដែរ ស្ពានកោះកុងដែលតភ្ជាប់ពីខេត្តកោះកុងទៅប្រទេសថៃត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃកាលខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមកនេះ។

ទាំងអស់នេះ គឺជាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋដើម្បីសម្រួលដល់ការចំណាយក៏ដូចជារួមចំណែកក្នុងការលើកកម្ពស់កំរិតជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]