តំបន់ឆ្នេរប្រទេសថៃកំពុងមានការរីកចម្រើនផ្នែកគម្រោងលំនៅឋាន

តំបន់​ឆ្នេរ​​របស់​ប្រទេស​ថៃ មាន​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៨,៤ ប៊ីលាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ​របស់​ធនាគារ​លំនៅឋាន​ប្រទេស​ថៃ។

The Nation បាន​រាយការណ៍​ថា​ច្រក​របៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខេត្ត​តំបន់​ឆ្នេរ​​ប្រទេស​ថៃ​រួមមាន​ខេត្ត រ៉ាក់យ៉ង ឈុនបុរី និង ឆាក់ឆេងសៅ ដែល​មាន​​លំនៅឋាន​ចំនួន ៣០,៩៥៤​គម្រោង គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ ២០១៩ ហើយ​លក់​បាន​ប្រហែល ១៨៥,១៧៩ យូនីត។ អាន​បន្ថែម

វីឆៃ វីរ៉ាត់តាកាផាន់ អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ បាន​ប្រាប់​ The Nation ថា លំនៅឋាន ៥៧,៣១៤ យូនីត​មាន​តម្លៃ​សរុប​​ប្រមាណ ១០២,៦ ប៊ីលាន​បាត (ប្រហែល ៣,៤ ប៊ីលាន​ដុល្លារ​អាមេរិក) បាន​ផ្ទេរ​ទៅ​ឱ្យ​អ្នក​ទិញ​នៅ​ឆ្នាំ ២០១៨ ពោល​គឺ​បាន​កើន​ឡើង ២០% បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ។

ក្រុមហ៊ុន​​ប្រមាណ ៦១,២៨៤ ត្រូវ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​​​​​​​​​​​​​​​​​​​នៅ​តំបន់​ឆ្នេរ​ប្រទេស​ថៃ ​ជា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ពី​ចំនួន ៦,៨០០ ដែល​បាន​ចុះ​បញ្ជី​នៅ​ឆ្នាំ ២០១៧ ហើយ​មាន​តែ​ក្រុមហ៊ុន​តែ ១/៦ ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ៕

- Video Advertisement -