តំបន់ទេសចរណ៍ដ៏ប្រណិតនៅកោះក្របីត្រៀមបើកទទួលសាធារណជនក្នុងពេលដ៏ខ្លីខាងមុខនេះ

រូបភាពដោយ Hotels.com

ស្របពេលដែលខេត្តព្រះសីហនុកំពុងត្រូវការកន្លែងស្នាក់នៅបែបប្រណិតជាច្រើនកន្លែងបន្ថែមទៀត គម្រោងអភិវឌ្ឍន៍មួយចំនួនបាននិងកំពុងលេចជារួបរាងឡើងជាបន្តបន្ទាប់។

ក្នុងនោះដែរ រមណីយដ្ឋានបែបធម្មជាតិដ៏ប្រណិតរបស់ប្រទេសថៃឈ្មោះថា Six Senses Krabey Island កំពុងត្រៀមខ្លួនស្វាគមន៍ទេសចរណ៍ជាតិនិងអន្តរជាតិ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Six Senses Hotels Resorts Spas ចុះផ្សាយកាលពីចុងខែកញ្ញាឆ្នាំ២០១៨ រមណីយដ្ឋាន Six Senses Krabey Island គឺចាប់ផ្តើមទទួលការកក់បន្ទប់ស្នាក់នៅសម្រាប់ការស្នាក់នៅចាប់ពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ តទៅព្រមទាំងមានកញ្ចប់បញ្ចុះតម្លៃពិសេសទៀតផង។

រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅកោះក្របីនៃខេត្តព្រះសីហនុ (ធ្វើដំណើរប្រមាណជា ៣០ នាទីពីព្រលានយន្តហោះកងកេង) ហើយគ្របដណ្តប់ទៅលើផ្ទៃដីប្រមាណជា ១៥ ហិកតានៃកោះដែលបានវិនិយោគដោយក្រុមហ៊ុន RPB Investment។ ការរចនារមណីយដ្ឋាន Six Senses គឺបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បែបនិរន្ដរភាពសំដៅដល់ការការពារនិងថែរក្សាបរិស្ថានឲ្យនៅមានលក្ខណៈដូចដើម។

រមណីយដ្ឋាន Six Sensesគឺមានវីឡាដាច់ដោយឡែកពីគ្នារហូតដល់ទៅ ៤០ ដែល វីឡានីមួយៗមានបំពាក់ទៅដោយអាងហែលទឹក និង លម្អដោយសម្ភារធ្វើពីវត្ថុធាតុធម្មជាតិព្រមទាំងបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបផងដែរ។

លោក AryArbani ប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំកាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំំ ២០១៨ ថា៖ «យើង(ក្រុមហ៊ុន) បានសង្កេតឃើញថាកម្ពុជាកំពុងមានការអភិវឌ្ឍន៏យ៉ាងខ្លាំងជាពិសេសក្នុងតំបន់ខេត្តព្រះសីហនុ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តោតទៅលើកំណើនអភិវឌ្ឍន៏ដែលប្រកបទៅ ដោយនិរន្តរភាព»។

លោក បានបន្ថែមថា គម្រោងនេះគឺជា គម្រោងទីមួយរបស់Six Senses Hotels Resorts Spas នៅកម្ពុជា។ក្រុមហ៊ុននៅតែស្វែងរកឱកាសដើម្បីរីកចម្រើននៅក្នុងប្រទេសកម្ពុជាតាមរយៈការវិនិយោគនានា។

សូមបញ្ជាក់ជូនថា រមណីយដ្ឋាន Six Senses គឺជាសមាជិកមួយរបស់ Six Senses Hotels Resorts Spas ដែលបច្ចុប្បន្នក្រុមហ៊ុនេះមានសណ្ឋាគារនិងរមណីយដ្ឋានជាច្រើនកន្លែងក្នុងប្រទេសចំនួន ២១ ក្នុងទូទាំងពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]