ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
តំបន់រ៉ែចំនួន៤ទីតាំងនៅកម្ពុជានឹងត្រូវបើកឲ្យក្រុមហ៊ុនធ្វើការរុករក នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ដែលចុះផ្សាយកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
តាមលិខិតចុះផ្សាយខាងលើ ក្រសួងបានប្រកាសបើកតំបន់សម្បទានរុករករ៉ែទំហំសរុបប្រមាណជា ២១៦,៧៧ គីឡូម៉ែត្រក្រឡា ដើម្បីឲ្យបណ្តាក្រុមហ៊ុនជាតិ អន្តរជាតិធ្វើការប្រកួតប្រជែងដើម្បីទទួលបានអាជ្ញាប័ណ្ណក្នុងការរុករករ៉ែក្នុងទឹកដីខេត្តស្ទឹងត្រែង បាត់ដំបង ក្រចេះ និងកំពង់ធំ។
តំបន់រ៉ែទាំងនេះរួមមាន៖ ១) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៤៩,២៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកកេងកង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ២) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៣២ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ៣) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៤១,៥៨ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង៤) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៩៣,៩៤ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមរយៈលិខិតនេះ បណ្តាក្រុមនានាអាចធ្វើការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករកដោយបំពេញបែបបទនានា និងធ្វើការដាក់ឯកសារជូនក្រសួងរ៉ែ និងថាមពល ត្រឹមថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ។
សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនង តាមទូរស័ព្ទលេខ ០១២ ២៨២ ៩៥៤ / ០១២ ៤៨១ ៧៨៩។