ត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រចុះបញ្ជីជិត៥ម៉ឺន ផ្តល់ការងារបានជាង១,៧លាននាក់ និងប្រាក់ឈ្នួលជាង $៥,១៨ពាន់លាន

គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ និងអាជីវកម្មចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ៤៩.០៧៥ ដោយបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណបានជាង ១.៧លានកន្លែង និងបានផ្តល់ប្រាក់ឈ្នួល​ប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីតួលេខនៃចំនួនរោងចក្រ និងអាជីវកម្មចុះបញ្ជីក្នុងប្រព័ន្ធនេះ​ នៅក្នុងសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែកុម្ភៈ នៅសណ្ឋាគារសុខាភ្នំពេញ។​

បើតាមសម្តេច ហ៊ុន ម៉ាណែត រោងចក្រ និងអាជីវកម្ម ដែលចុះបញ្ជីក្នុងប្រព័ន្ធ បានផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំសរុប​ប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។​

សម្តេចធិបតី លើកឡើងថា ចំណូលប្រចាំឆ្នាំប្រមាណជាង ៥ពាន់លានដុល្លារនេះ នឹងខ្ពស់ជាងនេះទៅទៀត បើរាប់បញ្ជូលនូវចំណូលពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រាក់ឈ្នួលរបស់បងប្អូនពលករកម្ពុជានៅក្រៅប្រទេស។​

សម្តេចធិបតី បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ត្រូវលើកកម្ពស់ លក្ខខណ្ឌការងារ និងបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្មករ និយោជិត​ ជាពិសេសបរិយាកាសការងារ និងជំរុញអាជីវកម្មក្រៅប្រព័ន្ធមកចុះបញ្ជីដើម្បីទទួលបានជំនួយបច្ចេកទេស ក៏ដូចជាលើកកម្ពស់ លក្ខ័ណ និងសិទ្ធិការងារដល់ប្រជាពលរដ្ឋ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]