ត្រឹមឆ្នាំ២០២៤ កម្ពុជារំដោះដីមានមីនបានជាង ៣ពាន់គ.ម ខណៈខេត្ត៤ទៀតទើបសម្អាតអស់

ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រកាសខេត្តចំនួន ០៤បន្ថែមទៀត ជាខេត្តអស់មីន ក្នុងនោះរួមមានខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តរតនគិរី ខណៈរយៈពេល ៣១ឆ្នាំកន្លងទៅ ដីដោះមីនរួចបានជាង ៣ពាន់ គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីនថ្ងៃទី ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍»។

សារលិខិតនេះ បានឱ្យដឹងថា រយៈពេល ៣១ឆ្នាំ (១៩៩២-២០២៣) កម្ពុជាបានបោសសម្អាតមីន បានផ្ទៃដីប្រមាណ ៣.០២៤គីឡូម៉ែត្រក្រឡា ដោយឡែកក្នុងឆ្នាំ២០២៣​​ វិញ ផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រក្រឡា បានបោសសម្អាតរួចរាល់។

ក្នុងនោះ ផ្ទៃដីដែលបានបោសសម្អាតរួចរាល់ ត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម ៧៦ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ភាគរយ និងផ្សេងៗ ១៩ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលបានផលចំនួន ១១.៩៨០.១៧២នាក់។

លិខិតដដែលបានបន្ថែមទៀតថា ក្នុងរយៈពេល ៣១ឆ្នាំ ក្រុមការងារ បានរកឃើញ និងបំផ្លាញចោល​មីនប្រឆាំងមនុស្សចំនួន ១.១៧៩.៣៦៥គ្រាប់ មីនប្រឆាំងរថគ្រោះចំនួន ២៦.៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣.១០៥. ៥៩៣គ្រាប់។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដើម្បីរំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២មក កម្ពុជាបានប្រកាសរាជធានី ខេត្តចំនួន ១៤ ជារាជធានី​ ខេត្តអស់មីន ក្នុងនោះរួមមានខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]