ត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាមានសួនឧស្សាហកម្មសរុបចំនួន ២០ទីតាំង កើនជាង ១៧%

គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការសរុបមានចំនួន ២០ទីតាំង ស្ថិតនៅក្នុងរាជធានី-ខេត្តចំនួន៥, ខណៈក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ៣សួនឧស្សាហកម្ម ស្មើនឹង១៧,៦៥% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

របាយការណ៍នេះ បានឱ្យដឹងថា សួនឧស្សាហកម្មទាំង ២០កន្លែងនោះរួមមាន៖ ៧ទីតាំងស្ថិតក្នុងខេត្តកណ្តាល, ៦ទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ, ៥ទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ, ១ទីតាំងស្ថិតក្នុងខេត្តបន្ទាយមានជ័យ និង ១ទីតាំងស្ថិតក្នុងខេត្តតាកែវ។

ក្រៅពីសួនឧស្សាហកម្ម គិតត្រឹមឆ្នាំ២០២៤ដដែលនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ ១២រាជធានី-ខេត្ត, ខណៈក្នុងឆ្នាំ២០២៤តែមួយ មានការកើនឡើងចំនួន ៤តំបន់ទៀត ស្មើនឹង ១៥,៣៨% ធៀបនឹងឆ្នាំ២០២៣។

ក្នុងឆ្នាំដដែលនេះ នៅកម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការមានចំនួន ២៤២៥រោងចក្រ ក្នុងនោះរោងចក្រធុនធំកើតថ្មីមានចំនួន ៣២៦ និងរោងចក្រធុនធំបិទទ្វារមានចំនួន ២៦រោងចក្រ។

បើនិយាយពីការវិនិយោគវិញ ក្នុងឆ្នាំ២០២៤នេះ ទុនវិនិយោគសរុបមានចំនួនជាង ២០.៤៥៦,៦លានដុល្លារ មានការកើនឡើងចំនួន ១.៨៩០,២លានដុល្លារ ស្មើនឹង ១០,១៨% បើធៀបទៅនឹងឆ្នាំ២០២៣។ ទុនវិនិយោគក្នុងស្រុកមានចំនួន ៣.៩៦១,៧ លានដុល្លារ ស្មើនឹង ១៩,៣៧% នៃទុនវិនិយោគសរុប។

កំណើននេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មរបស់ខ្លួន និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោយដាក់ប្រទេសជាតិជាមជ្ឈមណ្ឌលដែលកំពុងរីកចម្រើនសម្រាប់ការផលិត និងការវិនិយោគនៅក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]