ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបភាពដោយ Fakhri Anindita
អាជ្ញាធរឥណ្ឌូណេស៊ីបានយល់ព្រមលើការវិនិយោគ ៤០ ពាន់លានដុល្លារអាមេរិកក្នុងមួយទសវត្សខាងមុខដើម្បីបង្កើនប្រសិទ្ធភាពនិងការរស់នៅរបស់រដ្ឋធានីចាកាតា។
ការផ្លាស់ប្តូរនេះធ្វើឡើងមុនការបោះឆ្នោតជាតិរបស់ឥណ្ឌូនេស៊ីនៅក្នុងខែមេសានេះ ហើយត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹកនៅទីក្រុងចាកាតា។ ក្នុងអំឡុងទសវត្សឆ្នាំ ១៩៦០ និង ១៩៧០ រដ្ឋធានីមានកំណើនចរាចរណ៍យ៉ាងច្រើន ដោយសារតែមិនមានផែនការទីក្រុងឲ្យបានគ្រប់គ្រាន់ ដែលនេះធ្វើឲ្យមានបញ្ហាកាន់តែច្រើនឡើងជាមួយការកកស្ទះ និងការបំពុលបរិយាកាស។
ផែនការវិនិយោគរួមមានការបន្ថែមសេវាកម្មដឹកជញ្ជូនតាមរថយន្តក្រុងចំនួន ១ ពាន់គីឡូម៉ែត្រ ការបន្ថែមប្រព័ន្ធដឹកជញ្ជូនដែលមានល្បឿនលឿន (LRT) ពី ៥.៨ គីឡូម៉ែត្រ ទៅ ១៣០ គីឡូម៉ែត្រ និងពង្រីកប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក (MRT) ចាប់ពី ១៦ គីឡូម៉ែត្រទៅ ១១២ គីឡូម៉ែត្រ។
ផែនការនេះក៏រួមបញ្ចូលផងដែរនូវការបន្ថែមយានយន្តសំរាប់ដឹកអ្នកដំណើរ ចំនួន ២០.០០០ គ្រឿងដើម្បីជូនអ្នកដំណើរទៅដល់តំបន់ដាច់ស្រយាលនិងសាងសង់លំនៅដ្ឋានថ្មីចំនួន ៦០០.០០០ខ្នង។