ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សាលពិព័ណ៌លំដាប់អន្តរជាតិរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ដែលមានទំហំជាង ៣ម៉ឺនម៉ែត្រការ៉េ ក្រោមទុនវិនិយោគប្រមាណ ១៨លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសាង់ ហើយគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនOCIC។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានប្រាប់ទស្សនាវដ្តីសំណង់និងអចលទ្រព្យថា៖ «គម្រោងដែលមានទំហំសាងសង់រហូតដល់រាប់ម៉ឺនម៉ែត្រការ៉េមួយនេះ គឺធ្វើឡើងសម្រាប់ការប្រើប្រាស់លើការរៀបចំពិព័ណ៌ កិច្ចប្រជុំលំដាប់ជាតិនិងអន្តរជាតិ ជាកន្លែងសម្រាប់រៀបចំអាពាហ៍ពិពាហ៍ ហើយជាពិសេសគឺត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ ខាងមុខនេះផងដែរ »។
លោកក៏បានបន្តផងដែរថា៖ គម្រោងនេះនឹងត្រូវបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២០ ហើយការសង់សង់សាលពិព័ណ៌នេះគឺស្ថិតលើផ្ទៃដីដែលមានទទឹង ៨០ម៉ត្រ និងបណ្តោយ ២៤០ម៉ែត្រ ទំហំ៣ម៉ឺនម៉ែត្រការ៉េ ដែល១ម៉ឺនម៉ែត្រការ៉េស្ថិតនៅក្រោមដី។
លើសពីនេះទៀត ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនេះ ក៏បានឲ្យដឹងទៀតថា ទីក្រុងរណបជ្រោយចង្វារនឹងក្លាយទៅជាទីក្រុងពាណិជ្ជកម្មអន្តរជាតិមួយ ដែលស្រដៀងគ្នានឹងតំបន់ពាណិជ្ជកម្មនៃមហាវិថីព្រះមុនីវង្សដែរ ពោលគឺកំពុងសាងសង់លើទំហំផ្ទៃដីប្រមាណ ១១០ ហិកតា ជាមួយនឹងទុនវិនិយោគប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ទីក្រុងរណបនេះត្រូវបានភ្ជាប់គ្នានឹងរាជធានីភ្នំពេញដោយស្ពាន៤ ក្នុងនោះស្ពាន ៣ បានសាងសង់រួច គឺស្ពានមិត្តភាពជប៉ុន ស្ពានមិត្តភាពចិន និងស្ពានដែកបេឡេ ហើយស្ពានមួយទៀតកំពុងសាងសង់គឺស្ពានបេតុងយោងដោយខ្សែកាប ប្រវែងប្រមាណ៥០០ម៉ែត្រ ឆ្លងពីផ្លូវជាតិលេខ៥មកជ្រោយចង្វារដែលមានតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម)