ទីលានចាក់សំរាមទំហំជិត ១៩ហិកតា នៅក្រុងកំពង់ចាម សម្ពោធដាក់ឱ្យប្រើជាផ្លូវការហើយ

ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្ថិតលើផ្ទៃដីទំហំ ១៨,៦៧ហិកតា ក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀ​ម​ ខេត្តកំពង់ចាម ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

ទីលានចាក់សំរាមនេះ ជាអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤  ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រតិបត្តិការសាងសង់ដោយក្រុមហ៊ុន BM Construction & Electric Co., Ltd។ គម្រោងនេះចំណាយពេល ១១ខែ ដើម្បីបញ្ចប់ និងមានគោលបំណងបម្រើដល់តម្រូវការដែលកំពុងកើនឡើងរបស់សហគមន៍។

នៅក្នុងដំណាក់កាលដំបូង ទីលានចាក់សំរាមនេះត្រូវបានរៀបចំឡើងសម្រាប់ទុកដាក់សំរាមក្នុងតំបន់សម្រាប់រយៈពេល៧ឆ្នាំខាងមុខ ដោយគិចចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣១។

គួរបញ្ជាក់ថា ប្រជាជនក្នុងតំបន់ប្រមាណជា ៨៥% ស្មើនឹងប្រមាណ ៩០៨.០០០នាក់ ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដ៏សំខាន់មួយនេះ។ តំបន់ទាំងនោះរួម​មាន​សហគមន៍​នៅ​សង្កាត់​បឹង​កក់ សង្កាត់​កំពង់ចាម សង្កាត់​សំបួរមាស សង្កាត់​វាលវង់ ព្រម​ទាំង​ឃុំ​អំពិល និង​ឃុំ​ឃ្វាល ក្នុង​ស្រុក​កំពង់សៀម។

យ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍ទីលានចាក់សំរាមក្រុងកំពង់ចាមនេះ គឺជាយុទ្ធសាស្រ្តត្រួសត្រាយផ្លូវសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែស្អាត និងសុវត្ថិភាពជាងមុន ដែលនេះជាសញ្ញាបង្ហាញពីការបោះជំហានឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មេគង្គកាន់តែប្រសើរឡើង។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]