ទុនវិនិយោគវិស័យសំណង់សុរប ១,៦ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ធ្លាក់ចុះ ៣៥%
ទំហំនៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសអំឡុងត្រីមាសទី ១ ឆ្នាំ ២០២១ មានសរុបជាង ១ ៦៦២ លានដុល្លារ ដែលធ្លាក់ចុះប្រមាណ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលមានប្រមាណជាង ២,៥ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះ។
ក្នុងចំណោមគម្រោងអនុម័តទាំងអស់ គម្រោងលំនៅដ្ឋាន និងភូមិគ្រឹះ មានទុនវិនិយោគច្រើនជាងគេគឺប្រមាណ ៩២២លានដុល្លា។ ចំណែកសំណង់ពាណិជ្ជកម្មមានប្រមាណ ៧០លានដុល្លារ ខណៈសំណង់ឧស្សាហកម្មមានជាង ៤៩លានដុល្លារ។
ប្រភពដដែលបានឱ្យដឹងថា គម្រោងសំណង់ទាំងអស់មានផ្ទៃក្រឡាសាងសង់សរុបប្រមាណ ៣,៧លានម៉ែត្រការ៉េ ដែលធ្លាក់ចុះជិត ៣៤% ផងដែរ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ និង ៥,៥% ក្នុងឆ្នាំ ២០២២ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុនផងដែរ។ (អានបន្ថែម)
ប៉ុន្តែតួរលេខជាក់ស្ដែងក្នុងត្រីមាសទី១ នេះ ហាក់ដូចជាផ្ទុយនឹងការព្យករណ៍។ យ៉ាងណាក្ដី កម្ពុជានៅមានពេលជាងកន្លះឆ្នាំដើម្បីស្ដារសេដ្ឋកិច្ច។

