ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ឬ ហៅកាត់ថា ADB គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍ «ទីក្រុងគួរឲ្យចង់រស់នៅ» ក្នុងខេត្តចំនួន ៤។
ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ០៣ ខែ កញ្ញា បានឱ្យដឹង ក្រោយពីបញ្ចប់កិច្ចប្រជុំថា ការប្រើប្រាស់ថវិកាប្រមាណជា ២០៧ លានដុល្លារអាមេរិកនេះ គឺជាថវិការួមរវាងកម្ចីពី ADB និងថវិកាបំរុងរបស់រដ្ឋាភិបាល។
ថវិកានេះនឹងប្រើប្រាស់សម្រាប់អភិវឌ្ឍខេត្តចំនួន ៤ ដែលខេត្តកំពតជាខេត្តមួយដែលត្រូវបានជ្រើសរើស រីឯខេត្ត៣ទៀត គឺពុំទាន់បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងនៅឡើយទេ។
«ទីក្រុងគួរឲ្យចង់រស់នៅ» គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងគោលនយោបាយ ក្នុងការអភិវឌ្ឍន៍នគរូបនីយកម្មទីក្រុងដែលកំពុងអភិវឌ្ឍ នៅទូទាំងទ្វីបអាស៊ី ក្នុងគោលបំណងជួយផ្លាស់ប្តូរទីក្រុងទាំងនោះឲ្យទៅជាមជ្ឈមណ្ឌលទីក្រុងប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។
យោងតាមការចុះផ្សាយដដែលខាងលើ គម្រោងនេះនឹងវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។
សម្រាប់ខេត្តកំពតវិញ គម្រោងនេះនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា ការរៀបចំប្រព័ន្ធលូដោះទឹកជំនន់និងទឹកភ្លៀងចេញពីក្រុងកំពត ការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អុយក្នុងក្រុងកំពត ការគ្រប់គ្រងកាកសំណល់រឹង និងការរៀបចំទីលានចាក់សំរាម និងការគ្រប់គ្រងប្រព័ន្ធទឹកស្អាត។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជំរុញឲ្យក្រុមការងារជួយពន្លឿនការរៀបចំគម្រោងនេះឲ្យបានឆាប់រហ័ស ហើយឯកឧត្តមនឹងណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់សហការជាមួយនឹងក្រុមការងារសិក្សាគម្រោងនេះ។

