ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានក្នុងរង្វង់ ៦០% ហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុង ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
ដោយថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងធនធានទឹក និងឧតុនិយម” លោកប្រធានមន្ទីរបានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុពលខ្លាំង បើប្រៀបធៀបជាមួយប្រព័ន្ធធារាសាស្ត្រទូទាំងប្រទេសទាំងអស់ ដែលជាប្រព័ន្ធទំនើបជាងគេ ព្រោះ សាងសង់ឡើង ដោយធ្វើការចោះភ្នំធ្វើជាទំនប់ទឹកតែម្តង។
លោកប្រធានមន្ទីរ បានបន្ថែមថា សព្វថ្ងៃយើងមានការខ្វះខាតទឹកណាស់ តែពេលសាងសង់ចប់ យើងនឹងមានពាងទឹកយក្សមួយយ៉ាងធំសម្រាប់ប្រើប្រាស់មិនខាន។
ក្រោយការសាងសង់ចប់ អាងទឹកនេះ អាចស្តុកទឹកបាន ១៦៣ លានម៉ែត្រគូប ដែលមានផ្ទៃរងទឹកភ្លៀងជាង ៣ពាន់គីឡូម៉ែត្រក្រឡា និងអាចស្រោចស្រពបានចំនួនផ្ទៃដី ៤ម៉ឺនហិកតានៅក្នុងខែវស្សា និងខែប្រាំងចំនួន ២ម៉ឺនហិកតា។
គួរបញ្ជាក់ថា ម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨។ (អានបន្ថែម)