ធនធានមនុស្សក្នុងវិស័យសំណង់នៅកម្ពុជាត្រូវពង្រឹងបន្ថែមលើសមត្ថភាពជំនាញបីធំៗ

Prime Minister Samdach Hun Sen during the graduation ceremony at the Phnom Penh International University (PPIU). on 25 March 2019

ធនធានមនុស្សសំខាន់ៗជាច្រើននៅកម្ពុជាមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ សម្រាប់បម្រើការងារឲ្យវិស័យសំណង់ដែលកំពុងរីកលូតលាស់ខ្លាំង នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។

លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៅកាន់និស្សិត PPIU ក្នុងកម្មវិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេច តេជោ បានមានប្រសាសន៍ថា ៖ «យើងត្រូវខិតខំពង្រឹងសមត្ថភាពធនធានមនុស្សយើងឲ្យច្រើនបន្ថែមទៀតទោះបីយើងមានធនធានមនុស្សលើវិស័យអប់រំជាច្រើនក៏ដោយ ពីព្រោះសព្វថ្ងៃនេះយើងនៅខ្វះធនធានមនុស្សក្នុងវិស័យសំខាន់ៗមួយចំនួនទៀតដូច វិស្វកម្ម សំណង់ និងបច្ចេកវិទ្យា»។

សម្តេចបន្តទៀតថា៖ «ការសាងសង់ផ្លូវធំៗ និងស្ពានធំៗ យើងមិនទាន់អាចប្រើប្រាស់វិស្វករយើងបានទេ ដោយសារសមត្ថភាពរបស់ពួកគេនៅមានកម្រិតនៅឡើយ។ ដូច្នេះហើយទើបសព្វថ្ងៃយើងតែងតែត្រូវការធនធានមនុស្សពីខាងក្រៅ តែប្រសិនបើ យើងមានធនធានមនុស្សគ្រប់គ្រាន់នៅខាងក្នុងហើយ គឺយើងអាចកាត់បន្ថយតម្រូវការធនធានមនុស្សមកពីប្រទេសខាងក្រៅបានហើយ»។

យោងតាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA កាលពីពេលថ្មីៗនេះ ចំនួនវិស្វករជំនាញនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានតិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារកម្ពុជា ដែលត្រូវការធនធានវិស្វករដែលមានសមត្ថភាពប្រមាណជា ៣៥០០០នាក់ នៅចន្លោះពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០។ អានបន្ថែម

Prime Minister Samdach Hun Sen during the graduation ceremony at the Phnom Penh International University (PPIU). on 25 March 2019

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]