ធនាគារពិភពលោក៖ កម្ពុជាធ្លាក់ ៦លេខលើការធ្វើធុរកិច្ច ប៉ុន្តែកិច្ចការសំណង់បែរជាប្រសើរទៅវិញ

ប្រទេសកម្ពុជាបានធ្លាក់៦លេខក្នុងរបាយការណ៍វាស់វែងភាពងាយស្រួលក្នុងការធ្វើធុរកិច្ចសម្រាប់ឆ្នាំ ២០២០ ក៏ប៉ុន្តែកម្ពុជាបានធ្វើឱ្យប្រសើរឡើងក្នុងការសុំលិខិតអនុញ្ញាតសាងសង់ការទទួលបានអគ្គិសនី និងការដោះស្រាយការក្ស័យធន ក្នុងចំណោមប្រធានបទទាំង ១០ ដែលបានយកមកសិក្សា។

ចុះផ្សាយកាលពីពេលថ្មីៗនេះ ចំណាត់ថ្នាក់លើភាពងាយស្រួលនៃ «ការធ្វើធុរកិច្ចឆ្នាំ ២០២០ ឬ Doing Business 2020» របស់ធនាគារពិភពលោកបានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៤៤ ក្នុងចំណោម ១៩០ប្រទេស ដែលនេះ បានបង្ហាញពីការធ្លាក់ចុះចំនួន ៦ លេខ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់ទី១៣៨ ក្នុងឆ្នាំ ២០១៩ ដែលកម្ពុជាទទួលបាន។ (អានបន្ត)

បើទោះបីចំណាត់ថ្នាក់ជារួមមានការធ្លាក់ក្តី របាយការណ៍នេះ បានកត់សម្គាល់ថា កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវកិច្ចការពាក់ព័ន្ធទៅនឹងការសុំលិខិតអនុញ្ញាតសាងសង់ ដែលកម្ពុជាបានធ្វើឲ្យមានការចំណាយតិចជាងមុន តាមរយៈការកាត់បន្ថយថ្លៃដើមក្នុងការទទួលបានលិខិតអនុញ្ញាតសាងសង់។

នៅឆ្នាំ ២០២០ កម្ពុជាទទួលបានពិន្ទុ ៤៤,៦ សម្រាប់ការសុំលិខិតអនុញ្ញាតសាងសង់ ដែលនេះគឺកើនឡើង ០,៤ (បម្រែបម្រួលជាភាគរយ) បើប្រៀបធៀបទៅនឹង ៤៤,២ ពិន្ទុដែលខ្លួនទទួលបានក្នុងឆ្នាំ ២០១៩ ។

ទិដ្ឋភាពមួយទៀតដែលកម្ពុជាបានរីកចម្រើន គឺការទទួលបានអគ្គិសនី ដែលក្នុងនោះ កម្ពុជាទទួលបាន ៥៧,៥ ពិន្ទុ។ នេះ គឺបានកើនឡើង ០,៥ (បម្រែបម្រួលជាភាគរយ) បើប្រៀបធៀបទៅនឹងពិន្ទុ ៥៧,០ ដែលខ្លួនទទួលបានក្នុងឆ្នាំ ២០១៩ ។

របាយការណ៍បានកត់សម្គាល់ថា៖ «កម្ពុជាបានកាត់បន្ថយប្រេកង់ និងរយៈពេលនៃការដាច់ចរន្តអគ្គិសនីដែលអតិថិជនបានជួបប្រទះក្នុងរយៈពេលមួយឆ្នាំនៅរាជធានីភ្នំពេញ ដោយការបង្កើនសមត្ថភាពផលិតថាមពល»។

លើសពីនេះ ការធ្វើឱ្យប្រសើរឡើងសម្រាប់ចំណាត់ថ្នាក់ឆ្នាំ ២០២០ គឺពាក់ព័ន្ធទៅនឹងការដោះស្រាយការក្ស័យធនផងដែរ ខណៈកម្ពុជាបានអនុម័តច្បាប់ដំបូងរបស់ខ្លួនស្តីពីការក្ស័យធននៃសហគ្រាសឯកជន ដែលបានណែនាំអំពីនីតិវិធីរៀបចំរចនាសម្ព័ន្ធដើម្បីរៀបចំក្រុមហ៊ុនឡើងវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]