ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៥% ក្នុងឆ្នាំ២០២៥-២០២៦

ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងឈានដល់ ៥,៥% ក្នុងឆ្នាំ២០២៥ និង ២០២៦ បន្ទាប់ពីការព្យាករណ៍កំណើន ៥,៣% សម្រាប់ឆ្នាំ ២០២៤ និង ៥% សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ fibre2fashion នៅថ្ងៃទី២១ ខែធ្នូ ឆ្នំា២០២៤។

កំណើននេះត្រូវបានជំរុញយ៉ាងខ្លាំងដោយការកើនឡើងនៃការនាំចេញផ្នែកផលិតកម្ម ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ដែលទាំងអស់នេះត្រូវបានជំរុញឡើងដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

ទោះបីជាមានភាពមិនប្រាកដប្រជាជាសកលក៏ដោយ ការស្ទុះងើបឡើងវិញនេះបានគូសបញ្ជាក់អំពីសមត្ថភាពរបស់កម្ពុជាក្នុងការបង្កើននូវវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ផលិតកម្មកសិកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗមួយចំនួនទៀត ដែលគេរំពឹងថានឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពធន់នៃសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានសង្កត់ធ្ងន់លើហានិភ័យខាងក្រៅ ជាពិសេសផលប៉ះពាល់នៃតម្រូវការសកលដែលកាន់តែខ្សោយ និងការធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ដើម្បីរក្សាសន្ទុះកំណើននេះ ធនាគារពិភពលោកគូសបញ្ជាក់អំពីសារៈសំខាន់នៃវិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយភាពងាយរងគ្រោះ និងរក្សាស្ថិរភាពសេដ្ឋកិច្ច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]