នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសមិនអនុញ្ញាតឱ្យមានការអភិវឌ្ឍជាអគារខ្ពស់ៗ នៅតាមតំបន់ទេសចរណ៍ធម្មជាតិទេ!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា នៅតាមតំបន់ទេសចរណ៍ធម្មជាតិ មិនគួរមានការអភិវឌ្ឍ​គម្រោងលំនៅដ្ឋាន ឬអគារខ្ពស់ៗទេ ដោយសម្តេចបានស្នើឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យឱ្យបានល្អិតល្អន់ចំពោះគម្រោងអភិវឌ្ឍន៍ដែលស្នើដោយវិស័យឯកជន។​

ថ្លែងក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៩ នាថ្ងៃទី២២ មីនា ឆ្នាំ២០២៥ នៅក្នុងខេត្តតាកែវ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមានក្រុមហ៊ុនណាមកអភិវឌ្ឍគម្រោងក្នុងតំបន់ទេសចរណ៍ធម្មជាតិ រហូតប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កុំ Copy។ ឃើញកន្លែងហ្នឹងតំបន់ភ្នំល្អ ទៅ Copy យកមកម៉ូឌែលពី កំពង់សោម ឬរាជធានីភ្នំពេញ ទៅធ្វើអគារ ២០ជាន់ នៅលើហ្នឹង បាត់អស់ហើយ។ គេអត់ចង់ទៅភ្នំមួយហ្នឹង ដែលមានសុទ្ធតែបុរី ពេញលើហ្នឹងទេ។ គេចង់ទៅកន្លែងណាដែលមានលក្ខណៈសាមញ្ញៗ»។

សម្តេចបវរធិបតី បានថ្លែងទៀតថា ប្រសិនបើធ្វើជារីសត សុំឱ្យធ្វើជាទម្រង់នៃស្ថាបត្យកម្ម ស្របតាមស្ថានភាពភូមិសាស្ត្រ ចំណុចនេះជាចំណុចសំខាន់បញ្ជាក់ពីភាពទាក់ទាញនៃមូលដ្ឋានទេសចរណ៍ធម្មជាតិទេសចរណ៍តាមគោលដៅទេសចរណ៍នីមួយៗ។

ប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដល់កិច្ចសហការឱ្យបានល្អ ផ្ដល់ជាប្រយោជន៍ជូនពលរដ្ឋមូលដ្ឋាន និងជួយឱ្យសហគមន៍អភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យអស់លទ្ធភាពសិន មុននឹងផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជន ឬវិស័យឯកជន វិនិយោគនៅតាមតំបន់ធម្មជាតិទាំងនោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]