បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំចំនួន ១៩មូលដ្ឋាន មាន​ទុនជាង $៣៤០លាន

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវ និងគ្រាប់ធញ្ញជាតិខ្នាតធំចំនួន ១៩មូលដ្ឋាន នៅទូទាំងប្រទេស ជាមួយដើមទុនវិនិយោគជាង ៣៤២លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

នៅក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០២៤។

នាឱកាសនោះដែរ ឯកឧត្តម បានលើកឡើងទៀតថា ចំពោះរោងម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យម មានចំនួន ១៩.៥៧០ មូលដ្ឋាននៅ​ទូទាំង​ប្រទេស ដែលមានទុនសរុបជាង ១១១លានដុល្លារ។

ជាងនេះទៅទៀត បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៤  កម្ពុជា​បាន​នាំចេញ​អង្ករ​បានចំនួនសរុប ៤១២.០២៣តោន​ គិតជាទឹកប្រាក់ជាង ៣០៥​លានដុល្លារ​ ទៅកាន់​ទីផ្សារគោលដៅចំនួន​ ៦៥ប្រទេស ទាំងនៅក្នុងតំបន់ និងលើសកល​លោក។

តំបន់អឺរ៉ុបជាទីផ្សារធំជាងគេនៃទីផ្សារអង្កររបស់កម្ពុជា ដែលបាននាំចូលប្រមាណ ២០៨.០២៣តោន មានតម្លៃប្រមាណ ១៦១លានុល្លារ។ ការនាំចេញអង្ករទៅទីផ្សារប្រទេសចិន មានបរិមាណ ៧៧.៧៩២តោន មានតម្លៃ ៤៨លានដុល្លារ និងនាំចេញទៅកាន់ប្រទេសអាស៊ាន មានបរិមាណ ៨៣.០៨៥តោន មានតម្លៃ ៥៦លានដុល្លារ។​

ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជាបាននាំចេញស្រូវប្រមាន ៣.៣លានតោន ទៅកាន់ប្រទេសជិតខាង មានទឹកប្រាក់សរុប ៩១៨លានដុល្លារ។​

គួររំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចេញកសិផលកសិកម្មទៅក្រៅប្រទេសបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]