បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យមានរោងចក្រ សហគ្រាសជាង ២ពាន់កន្លែង បង្កើតការងារជិត ៣ម៉ឺននាក់

ខេត្តបន្ទាយមានជ័យ​ មានតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសិប្បកម្ម សរុបជាង ២០០០កន្លែង ដែលបានបង្កើ​តការងារជូនប្រជាពលរដ្ឋបានជិត ៣ម៉ឺននាក់។ នេះបើតាមការលើករបស់ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបា​ល​​ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។

ឯកឧត្តមបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្នខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥  ប៉ុន្តែកំពុងដំណើរការមានចំនួន៣ និងសួនឧស្សា​ហកម្មចំនួន១  ដែលផ្តល់ការងារបានចំនួនជាង ៧ពាន់នាក់។

ឯកឧត្តមបានបន្ថែមថា បើគិតទាំងមូលដ្ឋានសិប្បកម្មតូចៗបន្ថែមទៀត មានជាង ២០០០កន្លែង អាចផ្តល់ការងារបាន ២ម៉ឺននាក់​។ ដូចនេះ បើគិតជារួមទៅ គឺអាចផ្តល់ការងារបានជិត ៣ម៉ឺននាក់។

ជាងនេះទៅទៀត ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ដោយសារកត្តាសន្តិភាព តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ដែលកំពុងដំណើរការទាំងនោះ បានក្លាយជាប្រភពចំណូលដ៏រឹងមាំមួយជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងមួយខែៗជាង ៣លានដុល្លារឯណោះ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានបញ្ជាក់ថា អ្នកវិនិយោគិនភាគច្រើន ដែលចូលមកវិនិយោគនៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាជនជាតិថៃ និងជនជាតិជប៉ុន។ ជាក់ស្តែងដូចជាតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត មានរោងចក្ររបស់ជប៉ុនចំនួន៩ ដែលមានចំនួនកម្មករត្រឹមតែ ១៥០ ទៅ ២០០នាក់ប៉ុណ្ណោះ។

ដោយឡែក រោងចក្ររបស់ថៃភាគច្រើនជារោងចក្រកាត់កាត់ដេរ ដែលមានចំនួនកម្មករចាប់ពី ៣០០០ រហូតដល់៥០០០នាក់ឯណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]