បច្ចេកវិទ្យា 3D Geospatial អាចជាគន្លឺះនៃការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ
ការចុះទៅពិនិត្យទីតាំងការដ្ឋានជាក់ស្ដែង ឬការសង្កេតមើលស្ថានភាពអាកាសធាតុ ឬទឹកជំនន់ ឬភ្លើងចេះព្រៃ ពិសេសនៅតំបន់ដាច់ស្រយាល គឺការងារដែលពិបាក និងចំណាយច្រើន។ ចុះប្រសិនបើយើងអាចមើលវាបានដោយគ្រាន់តែចុចប៉ូតុងមួយនៅលើកុំព្យូទ័រវិញ។ បច្ចេកវិទ្យា 3D Geospatial របស់ក្រុមហ៊ុន Bentley គឺដំណោះស្រាយសម្រាប់បញ្ហាទាំងនេះ។
ថ្មីៗនេះ បច្ចេកវិទ្យា 3D Geospatial បានក្លាយជាកម្មវិធីដែលពេញនិយម និងមានប្រយោជន៍បំផុតក្នុងវិស័យសំណង់។ នៅពេលប្រើរួមជាមួយកម្មវិធីផ្សេងទៀតរបស់ វាអនុញ្ញាតិឱ្យអ្នកមើលឃើញគម្រោងដែលអ្នកចង់សង់នៅទីតាំងជាក់ស្ដែងបែប 3D ដូចពិត ដែលជួយឱ្យអ្នកដឹងថាគម្រោងនឹងទៅជាយ៉ាងណាមុននឹងសង់ពិតៗ។
លើសពីនេះ បច្ចេកវិទ្យា 3D Geospatial ក៏អាចប្រើក្នុងបរិបទផ្សេងផងដែរ ដូចជាការទៅមើលទីតាំងនានាដែលនៅឆ្ងាយ បានយ៉ាងរស់រវើកដូចពិត។ ឧទាហរណ៍ដូចជា ការធ្វើឱ្យទីក្រុងបេឡេម (Belém) នៃប្រទេសប្រស៊ីល ក្លាយទៅជាមានជីវិតរស់រវើកតាមរយៈដំណើរកម្សាន្តអន្តរកម្ម 3D។
ដំណើរកម្សាន្តអន្តរកម្ម 3D នេះត្រូវបានបង្កើតឡើងដោយ Bentley ខណៈដែលទីក្រុងនេះធ្វើ ផ្ទះសម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) ឆ្នាំ 2025។
ដំណើរកម្សាន្តអន្តរកម្ម 3D នេះផ្តល់នូវការស្វែងយល់ស៊ីជម្រៅអំពីរបៀបដែលទីក្រុងបេឡេម បង្កើតតុល្យភាពរវាងការសម្របខ្លួនទៅនឹងអាកាសធាតុ បេតិកភណ្ឌវប្បធម៌ និងកំណើនសេដ្ឋកិច្ចនៅមាត់ទន្លេអាម៉ាហ្សូន។
កិច្ចប្រជុុំប្រព្រឹត្តទៅថ្ងៃទី 10 ដល់ 21 ខែវិច្ឆិកា ដែល Bentley Systems ក៏បានចូលរួមយ៉ាងសកម្មផងដែរ ពិសេសគឺការបង្ហាញថាការប្រើប្រាស់ 3D Geospatial កំពុងជួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុបានពិតមែន។
កន្លងមក កម្មវិធីនេះបានជួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាច្រើន ឧទាហរណ៍ ទីក្រុងម៉ាណាវស៍ (Manaus) បានប្រើប្រាស់កម្មវិធីនិងឧបករណ៍គំរូរបស់ Bentley ដើម្បីបង្កើតបរិយាកាស 3D ដែលភ្ជាប់គ្នាទាំងស្រុងសម្រាប់គម្រោងពង្រឹងភាពធន់ទ្រាំទីក្រុង Prosman+ ដ៏ធំ។ ការប្រើបច្ចេកវិទ្យានេះបានជួយកាត់បន្ថយពេលវេលាគម្រោងដល់ទៅ 62% និងសន្សំថវិកាបានប្រមាណ 7 លានដុល្លារ។
ឧទាហរណ៍ផ្សេងទៀតមានដូចជា កម្មវិធី FireSat ដែលអាចចាប់រកមើលហេតុការណ៍ភ្លើងឆេះព្រៃបានជុំវិញពិភពលោកបាន និងកម្មវីធី Flood Hub ដែលប្រើ AI និងប្រព័ន្ធធារាសាស្ត្រសកលដើម្បីព្យាករហានិភ័យទឹកជំនន់បាន។ (អានបន្ថែម និងបន្ថែម)
ទាំងនេះ សុទ្ធសឹងតែជាដំណោះស្រាយដែលបច្ចេកវិទ្យា3D Geospatial ជួយពិភពលោកដើម្បីសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ។
សាកល្បងប្រើដំណើរកម្សាន្ត 3D សូមចុចត្រង់នេះ៖ https://ion.cesium.com/stories/viewer/?id=a9da9110-f199-4569-8998-d20437305aff
គួរបញ្ជាក់ថា ក្រុមហ៊ុន Bentley Systems រួមគ្នាជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Seequent បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចប្រជុំនេះ ខណៈបានបង្ហាញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។ (អានបន្ថែម) https://construction-property.com/staging/7623/bentley-pushes-digital-tools-for-global-resilience-at-cop30/
- Video Advertisement -