បញ្ជីបេក្ខភាពសម្រាប់ពានរង្វាន់អន្ដរជាតិសម្រាប់ការផ្តល់ថាមពល (IAPAs) នៅឆ្នាំ២០១៧
បញ្ជីបេក្ខភាពសម្រាប់ពានរង្វាន់ International Awards for Power Access (IAPAs) ឆ្នាំនេះត្រូវបានបង្ហាញឲ្យដឹង បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាការផ្តល់ពិន្ទុ នៅថ្ងៃទី ៧ ខែកុម្ភៈ នៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធផ្តល់ថាមពលអន្តរជាតិ International Power Access Federation (IPAF) នៅថ្ងៃទី ១៥ ខែកុម្ភៈ ការប្រគល់ពានរង្វាន់ IAPAs ធ្វើឡើងនៅថ្ងៃជាមួយគ្នានឹងកិច្ចប្រជុំកំពូល IPAF ហើយជាធម្មតាទាក់ទាញអ្នកចូលរួមរហូតដល់ ៥០០ នាក់ មកពីឧស្សាហកម្មផ្តល់ថាមពលសកល។
សហព័ន្ធ IPAF គឺជាអង្គការដែលមិនផ្តល់ប្រាក់ចំណេញដល់សមាជិក ជម្រុញការប្រើប្រាស់ឧបករណ៍ផ្តល់ថាមពលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពនៅទូទាំងពិភពលោក។ សមាជិកសហព័ន្ធ រួមមានក្រុមហ៊ុនផលិត ក្រុមហ៊ុនជួល ក្រុមហ៊ុនម៉ៅការ និងប្រើប្រាស់។
ពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះត្រូវបានរៀបចំនៅក្នុងប្រទេសអង់គ្លេស ហើយអ្នកឈ្នះនឹងត្រូវប្រកាសឈ្មោះនៅក្នុងពិធីពិសារអាហារពេលល្ងាចនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ Hilton London Wembley ។
ដោយមានការរៀបចំរួមគ្នាដោយ Access International និង IPAF កម្មវិធីប្រគល់ពានរង្វាន់ IAPAs បានផ្តល់ពានរង្វាន់ការអនុវត្តល្អបំផុតក្នុងពិភពលោក និងភាពល្អប្រសើរនៅក្នុងឧស្សាហកម្មផ្តល់ថាមពល។ មានស្ថាប័នជាង១០០ ទទួលបានពានរង្វាន់ទាំង ១៣ ប្រភេទសម្រាប់កម្មវិធីប្រគល់ពានរង្វាន់ប្រកបដោយកិត្យានុភាពនៅឆ្នាំនេះ។
គណៈកម្មការឯករាជ្យ និងមិនលំអៀង បានធ្វើការសម្រេចចិត្តដោយផ្អែកលើភាពសាកសមនឹងទទួលបានពានរង្វាន់របស់ស្ថាប័ននីមួយៗ ហើយមិនអនុញ្ញាតឲ្យមានក្រុមហ៊ុនរបស់ គណៈកម្មការចូលរួមប្រកួតយកពានរង្វាន់នោះទេ។ គណៈកម្មាការបានថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមទាំងអស់ និងលើកទឹកចិត្តឲ្យអ្នកគ្រប់គ្នានៅក្នុងឧស្សាហកម្មនេះ ពិចារណាពី ការចូលរួមជាថ្មីម្តងទៀតសម្រាប់ពានរង្វាន់នេះនៅឆ្នាំ ២០១៨។
បញ្ជីអ្នកឈ្នះពានរង្វាន់ IAPAs ឆ្នាំ ២០១៧ តាមប្រភេទ
ពានរង្វាន់ Access Rental Company ប្រចាំឆ្នាំ មានក្រុមហ៊ុនដូចជា៖
ក្រុមហ៊ុន AFI
ក្រុមហ៊ុន Nationwide
ក្រុមហ៊ុន Riwal
ក្រុមហ៊ុន Shanghai Horizon
ពានរង្វាន់រួមចំណែកដល់សុវត្ថិភាពការងារនៅទីខ្ពស់៖
ក្រុមហ៊ុន EIDE -ហ្វ្រាំងសុវត្ថិភាព
ក្រុមហ៊ុន JLG
ក្រុមហ៊ុន Modern Access & Scaffolding – ការអភិវឌ្ឍសុវត្ថិភាពការងារនៅទីខ្ពស់
ក្រុមហ៊ុន Power Towers – ការអភិវឌ្ឍការទទួលបានកម្រិតទាប
ពានរង្វាន់គំនិតច្នៃប្រឌិតបច្ចេកវិទ្យា IAPA ៖
ក្រុមហ៊ុន Haulotte សម្រាប់ Activ’Lighting System Load
ក្រុមហ៊ុន Nationwide Platform សម្រាប់ SkySiren
ក្រុមហ៊ុន Serious Labs សម្រាប់ VRSL: AWP Trainer
ពានរង្វាន់មជ្ឈមណ្ឌលបណ្តុះបណ្តាល IPAF ប្រចាំឆ្នាំ បានទៅលើ៖
ក្រុមហ៊ុន DK Rental
ក្រុមហ៊ុន Manlift
ក្រុមហ៊ុន Mills
ពានរង្វាន់គ្រូបណ្តុះបណ្តាល IPAF ប្រចាំឆ្នាំ បានទៅលើ ៖
លោក Anderson Puff
លោក Fernando Sarafim
លោក Lukas Gerber
ពានរង្វាន់អ្នកត្រួសត្រាយផ្លូវសម្រាប់ការផ្តល់ថាមពល
ក្រុមហ៊ុន Alo Group
ក្រុមហ៊ុន Shanghai Horizon
ក្រុមហ៊ុន Time International
ពានរង្វាន់ផលិតផលប្រចាំឆ្នាំ – គ្រឿងចក្រលើកស្ទូច៖
ក្រុមហ៊ុន AlimakHek – ផលិតផល Mammoth Triplex
ក្រុមហ៊ុន Maber – ផលិតផលគ្រឿងចក្រលើកស្ទូចនៅការដ្ឋានប្រភេទ MBA 2200/250
ក្រុមហ៊ុន Scanclimber – ផលិតផល All Reach Extension (ARE)
ពានរង្វាន់ផលិតផលប្រចាំឆ្នាំ – ផលិតផលលើកដាក់ទំនិញលើសពី ២០ហ្វីត៖
ក្រុមហ៊ុន ATN – ផលិតផល Piaf 1010
ក្រុមហ៊ុន Genie – ផលិតផល SX-135 XC
ក្រុមហ៊ុន JLG – ផលិតផល 1500AJP
ក្រុមហ៊ុន Teupen – ផលិតផល Puma 42GTX
ពានរង្វាន់ផលិតផលប្រចាំឆ្នាំ – យានយន្ត / គ្រឿងយន្តសណ្តោង៖
ក្រុមហ៊ុន CTE – ផលិតផល 17E B-
ក្រុមហ៊ុន Palfinger Platform GmbH – ផលិតផល P750
ក្រុមហ៊ុន Ruthmann – ផលិតផល T 510 HF
ពានរង្វាន់គម្រោងប្រចាំឆ្នាំ៖
ក្រុមហ៊ុន Mills – គម្រោង Coconut harvest
ក្រុមហ៊ុន RCB – គម្រោង Rio Paralympic Games
ក្រុមហ៊ុន Scanclimber – គម្រោង Amager Bakke
ក្រុមហ៊ុន Smart Platforms Solutions – គម្រោង Maintenance Dutch sea-locks
- Video Advertisement -