បុរី ប៉េង ហួត បើកសម្ពោធគម្រោងថ្មីមួយទៀត មុនដំណាច់ឆ្នាំ ២០២៤
គម្រោងថ្មីដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី២ (The Star Platinum Eco Poli 2) ទើបតែបានធ្វើកម្មវិធីបើកលក់សាកល្បងកាលពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តែប៉ុណ្ណោះ ពេលនេះបុរី ប៉េង ហួត បានធ្វើកម្មវិធីបើកសម្ពោធលក់ជាផ្លូវការទៅហើយ នៅនាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ។
នេះជាគម្រោងទី៣៩ បើគិតចាប់តាំងពីឆ្នាំ ២០០៥ មក ហើយគម្រោងដ៏មានប្រជាប្រិយភាពថ្មីទាំងពីរនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីទំហំជិត ៤០ហិកតា ដែលមានលំនៅដ្ឋានជិត ៥០០ខ្នង ហើយទីតាំងនៅចន្លោះគម្រោងមេធំៗពីរ គឺគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម និងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីបើកលក់ជាផ្លូវការនេះ មានការចូលរួមពីអតិថិជនដែលបានទិញផ្ទះក្នុងអំឡុងពេលលក់សាកល្បង ធនាគាដៃគូ អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំនៃក្រុមហ៊ុន បុរី ប៉េង ហួត និងបុគ្កលិក យ៉ាងច្រើនកុះករផងដែរ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ផេង ច័ន្ទរតនៈ អនុប្រធានផ្នែកទីផ្សារនៃបុរី ប៉េង ហួត បានមានប្រសាសន៍ថា “មូលហេតុដែល បុរី ប៉េង ហួត មានការបើកគម្រោងថ្មីជាបន្តបន្ទាប់ និងទទួលបានការគាំទ្រ ពីអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ក៏ព្រោះថា បុរី ប៉េង ហួត មានចក្ខុវិស័យដ៏វែងឆ្ងាយ និងចូលរួមចំណែកក្នុងការអភិវឌ្ឈវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ដោយផ្តល់លំនៅឋានល្អប្រណីត មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាងសង់លំនៅដ្ឋានប្រកដដោយគុណភាព ដើម្បីបង្កើនផលិតភាពការងារ និងធ្វើឱ្យគ្រួសារមានសុភមង្គល ហើយក៏បានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ ចូលរួមលើកកម្ពស់ទីក្រុងស្អាត និងផ្តល់ការងារដល់ប្រជាជនរាប់ពាន់នាក់” ។ បន្ថែមពីនោះទៀតលោកក៏បានបន្តទៀតថា “ក្នុងឆ្នាំ២០២៥ នេះ បុរី ប៉េង ហួត នឹងខិតខំបន្តបំពេញតាមតម្រូវការរបស់អតិថិជនបន្ថែម ដោយបើកគម្រោងថ្មីៗបន្តទៀត ប្រសិនបើអតិថិជននៅតែគាំទ្រ និងត្រូវការ”។
ចំណែក លោកស្រី គង់ មរកត អនុប្រធានផ្នែកលក់នៃបុរី ប៉េង ហួត ក៏បានមានប្រសាសន៍ផងដែរថា “បុរី ប៉េង ហួត មានសុទិដ្ឋិនិយមក្នុងការបើកគម្រោងថ្មីក្នុងឆ្នាំ ២០២៤ នេះ ក៏ព្រោះថាអតិថិជនរបស់បុរី ប៉េង ហួត នៅតែមានការគាំទ្រជាបន្តបន្ទាប់ ដូចច្នេះហើយទើបយើងបានបញ្ចេញ ម៉ូតផ្ទះជំនាន់ថ្មីទាំង ១០ប្រភេទ ដែលបំពេញទៅតាមតម្រូវការរបស់អតិថិជននាសម័យថ្មីនេះ។”។ ចំណែកឯ មូលហេតុដែលគម្រោងនេះ មានការគាំទ្រខ្លាំង ព្រោះថាក្រៅពីស្ថិតនៅទីតាំងល្អ និងមានសក្ដានុពល គម្រោងនេះក៏បានឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន គ្រប់លំដាប់ថ្នាក់ ហើយមានម៉ូតផ្ទះថ្មីសន្លាង ទាំងតម្លៃល្អ រួមទាំងមានការផ្ដល់ជូនសម្ភារៈស្ដង់ដាកាន់តែទំនើបៗ។ ជាពិសេសគោលការណ៍បង់ប្រាក់ទាំងជាដំណាក់កាល និងបង់ផ្ដាច់មានភាពងាយស្រួល ព្រមទាំងមានការសហការផ្ដល់ឥណទានពីធនាគារដៃគូដែលមានអត្រាការប្រាក់កាន់តែល្អ និងរយៈពេលកាន់តែយូរ។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ ការបើកលក់ជាផ្លូវការនេះនៅមានរយៈពេលបន្ត ០២ថ្ងៃទៀត គឺនៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលជាឱកាសដ៏ចំណេញមិនចាញ់ការបើកលក់សាកល្បង ដោយអតិថិជនដែលកក់ក្នុងថ្ងៃកម្មវិធីនឹងទទួលបានការផ្ដល់ជូនដូចជា៖
- ទទួលបានឡានអាគុយដ៏ទំនើបសេរ៊ីចុងក្រោយគេភ្លាមៗ
- ទទួលបានដំណើរកម្សាន្តទៅកាន់ Resort Six Senses កោះក្របី
- សោទ្វារអេឡិចត្រូនិកសេរ៊ីទំនើប
- ព្រមទាំងការបង្វិលកងសំណាងជាមួយកាដូបន្ថែមផ្សេងៗ។
មិនតែប៉ុណ្ណោះ រយៈពេលទាំងពីរថ្ងៃនេះ អតិថិជនអាចមានឱកាសទស្សនាផ្ទះគំរូថ្មីក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ២ នេះ ផ្ទាល់តែម្ដង។ លើសពីនេះទៅទៀតក៏មានការលេងកម្សាន្តជាមួយសកម្មភាពផ្សេងៗ ការថតរូបស្អាតៗ និងកាដូជាច្រើនផ្សេងទៀត។
សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងថ្មីនេះ អាចចូលរួមកម្មវិធីដោយសេរីនៅថ្ងៃទី ១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងផ្ទះគំរូ ឃីង ហ្គ្រេន របស់បុរី ប៉េង ហួត នៅផ្លូវអេកូ ខូលិកសិន (បឹងស្នោ) ឬចុចលើតំណនេះ https://bit.ly/EcoPoli2GrandOpening ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០១៦/ ០១៧ ៥៩៦ ៧៨៩៕






- Video Advertisement -