បេតុង SCHWING អាចបូមចាក់ដល់កម្ពស់ដែលខ្ពស់ជាងមុន
ខណៈពេលដែលឧស្សាហកម្មសំណង់កំពុងរីកចម្រើនយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្រុមហ៊ុន SCHWING Stetter បាននាំមកនូវបរិក្ខាសំណង់បេតុងដែលប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបឈានមុខ ដើម្បីដោះស្រាយបញ្ហាបេតុង។
ក្រុមហ៊ុន SCHWING Stetter នៅឥណ្ឌាត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ១៩៩៨ និងចាប់ផ្តើមប្រតិបត្តិការផលិតនៅឆ្នាំ១៩៩៩ ព្រមទាំងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០%របស់ក្រុមហ៊ុន Schwing GMBH នៅប្រទេសអាល្លឺម៉ង់។
ក្រុមហ៊ុន SCHWING Stetter គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការផលិតបរិក្ខាសម្រាប់ការរៀបចំបេតុង ការដាក់បេតុង ការដឹកជញ្ជូន និងការកែច្នៃឡើងវិញ។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុង Herne ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះគឺជាអ្នកត្រួសត្រាយរបស់ពិភពលោកក្នុងការផលិតបរិក្ខាសំណង់បេតុងដូចជា ម៉ាស៊ីនផលិតបេតុង រថយន្តចាក់បេតុង ឧបករណ៍សណ្តោងផ្ទុកបេតុង និងរថយន្តលាយបេតុង។ ក្រុមហ៊ុននេះមានមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសចំនួន១១នៅជុំវិញពិភពលោក។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅឥណ្ឌាមានកន្លែងផលិតលំដាប់ថ្នាក់ពិភពលោកចំនួន៤ នៅជិតទីក្រុង Chennai ប្រទេសឥណ្ឌា និងមានវត្តមាននៅតាមបណ្តាប្រទេសជាច្រើនរួមទាំងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ផងដែរ។
ក្រុមហ៊ុន SCHWING Stetter នៅឥណ្ឌាក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាលលំដាប់ថ្នាក់ពិភពលោកដែលមានទំហំ ១២,០០០ហ្វូតការ៉េ សម្រាប់ផ្តល់នូវការបណ្តុះបណ្តាលទាក់ទងនឹងប្រតិបត្តិការនិងការថែទាំ ព្រមទាំងបណ្តុះបណ្តាលដល់ប្រតិបត្តិករក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញផងដែរ។
ដោយសារតែកំណើនដែលមិនធ្លាប់មានពីមុនមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌានេះបានបង្កើតនូវមូលដ្ឋានផលិតកម្មសម្រាប់ផលិតផលសំខាន់ៗចំនួន៣របស់ខ្លួនគឺ ម៉ាស៊ីនផលិតបេតុង ឧបករណ៍បូមចាក់បេតុង និងឧបករណ៍លាយបេតុង។
ឧបករណ៍សណ្តោងផ្ទុកបេតុងសម្រាប់ចាក់របស់ SCHWING ត្រូវបានប្រើប្រាស់ដោយជោគជ័យនៅទូទាំងពិភពលោក នៅពេលគេត្រូវការចាក់បេតុងក្នុងបរិមាណដ៏ច្រើនក្នុងចម្ងាយផ្ដេកនិងបញ្ឈរឆ្ងាយ។ ឧបករណ៍នេះធ្វើការបានលឿន អាចទុកចិត្តបាន និងជួយសន្សំសំចៃខាងសេដ្ឋកិច្ចក្នុងការងារចាក់បេតុងក្នុងស្ថានភាពលំបាកទាក់ទងនឹងការរៀបចំបេតុង ទីតាំងការងារ និងអាកាសធាតុ។
នៅពេលអ្នកចង់បានឧបករណ៍ចាក់បេតុងប្រភេទតូច ឧបករណ៍ដែលបំពេញមុខងារបានល្អ និងសន្សំសំចៃប្រេងខ្ពស់ដូចជា SP1400, SP1800 និង SP2800 គឺជាឧបករណ៍ចាក់បេតុងដែលជោគជ័យបំផុតនៅក្នុងប្រភេទនេះ។ សម្រាប់ការចាក់បេតុងបញ្ឈរក្នុងកម្ពស់ខ្ពស់ ឧបករណ៍ចាក់បេតុងប្រភេទធ្ងន់ដូចជា SP3000, SP3500, SP4507, SP4800 និង SP8800 គឺជាឧបករណ៍ចាក់បេតុងសម្រាប់ការងារខ្ពស់ៗដែលបានចាក់បេតុងឱ្យអគារខ្ពស់ល្បីៗជាច្រើននៅជុំវិញពិភពលោកច្រើនជាងឧបករណ៍ផ្សេងៗទៀត។
ឧបករណ៍ចាក់បេតុង SCHWING ទាំងអស់ប្រើបច្ចេកវិទ្យា Rock Valve របស់ SCHWING R&D ដែលទទួលបានប្រកាសនីយបត្រតក្កកម្មបន្ទាប់ពីការសិក្សាយ៉ាងទូលំទូលាយពីលក្ខណៈនៃបេតុងរឹងមាំនៅក្នុងប្រទេសផ្សេងៗ។ វង់ចំហរនិងដុំរាងដូចកង់ SCHWING “High Flow” ធានានូវការបង្កើតកម្តៅអប្បបរមាក្នុងកម្លាំងទឹក ដូចនេះការខាតបង់ទិន្នផលគឺមានតិចតួច ហើយកម្លាំងសង្កត់អប្បបរមាលើសមាសធាតុកម្លាំងទឹក នាំឱ្យការចំណាយលើការថែទាំអស់តិច។ លក្ខណៈសំខាន់មួយទៀតគឺភាពងាយស្រួលក្នុងការថែទាំ។ ភាពងាយស្រួលចូលទៅគ្រប់ផ្នែកទាំងអស់នៃម៉ាស៊ីនធានាថាការថែទាំត្រូវការពេលវេលាតិច ខណៈដែលម៉ាស៊ីនរបស់អ្នកអាចនឹងត្រូវប្រើពេលច្រើន។
- Video Advertisement -