ប្រតិភូម៉ាឡេស៊ី កំពុងសិក្សាពីសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដើម្បីនាំចេញទៅទីផ្សាររបស់ខ្លួនដែលកំពុងខ្វះខាត

ក្រុមគណៈប្រតិភូ មកពីខេត្ត Kedah របស់ប្រទេសម៉ាឡេស៊ី បានមកជួបពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្ហាញពីបំណងសិក្សាស្វែងយល់ពីវិស័យកសិកម្មកម្ពុជា ជាពិសេសផ្តោតសំខាន់ទៅលើវិស័យស្រូវអង្ករ។

នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ជាមួយ ឯកឧត្តម YB Haji Dzowahir bin haji an Ghani តំណាងរាស្រ្តខេត្ត Kedah ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូម៉ាឡេស៊ី បានឱ្យឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាសិក្សាស្វែងយល់ពីវិស័យកសិកម្មកម្ពុជា ជាពិសេសការផ្តោតសំខាន់ទៅលើវិស័យស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនដែលខ្វះខាត និងពិនិត្យទៅលើវិស័យសក្តានុពលផ្សេងៗទៀត ដែលអាចធ្វើការវិនិយោគជាមួយប្រទេសកម្ពុជានាពេលខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បានសង្កត់ធ្ងន់ថាកម្ពុជាមានអង្ករក្រអូប ដែលមានគុណភាពខ្ពស់ ល្អប្រណិត និងរសជាតិឆ្ងាញ់ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ភាគីម៉ាឡេស៊ី។ ឯកឧត្តម ក៏បានអញ្ជើញគណៈប្រតិភូ ចូលរួមកម្មវិធី(CAFE25) នាចុងឆ្នាំនេះ សំដៅលើកកម្ពស់វិស័យកសិកម្មដើម្បីអាចផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម ជាពិសេសឱកាសពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកែច្នៃកសិផលសំខាន់ៗដែលកម្ពុជាមាន និងការជំរុញកសិពាណិជ្ជកម្ម។

សូមជម្រាប់ថា ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៨៧.០៧០តោន គិតជាទឹកប្រាក់បានចំនួន ២៨៣.៤១ លានដុល្លារ ​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦។

គួរបញ្ជាក់ទៀតថា វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា រកចំណូលបានជិត ២ពាន់លានដុល្លារ ពីវិស័យនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]