ប្រទេសម៉ាឡេស៊ីនឹងណែនាំបទប្បញ្ញត្តិសុវត្ថិភាពសំណង់ថ្មីយ៉ាងតឹងរឹង

ក្រោយពីមានករណីគ្រោះថ្នាក់នៅការដ្ឋានសំណង់យ៉ាងធ្ងន់ធ្ងរចំនួន ៣ ករណីចាប់តាំងពីខែមិថុនារួចមក អគ្គនាយកដ្ឋានសុវត្ថិភាពការងារ និងសុខភាពរបស់ប្រទេសម៉ាឡេស៊ីឬ DOSH នឹងណែនាំច្បាប់ថ្មីយ៉ាងតឹងរឹង ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍ និងអ្នករចនាក៏ត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាព ខណៈកន្លងមក មានតែអ្នកម៉ៅការប៉ុណ្ណោះ ដែលទទួលខុសត្រូវ។

កម្មករចំនួន ៤ នាក់បានស្លាប់កាលពីខែមិថុនា នៅពេលដែលជញ្ជាំងបានដួលរលំក្នុងការដ្ឋានសាងសង់រីសត ហើយ ៤ នាក់ទៀតបានរងរបួសនៅពេលដែលមានការបាក់សំណង់នៅទីក្រុងគូឡាឡាំពួ ហើយកម្មករពីនាក់ផ្សេងទៀត បានស្លាប់នៅពេលដែលការដ្ឋានសំណង់អគារចតឡានបានបាក់រលំក្នុងរាជធានី។

លោក Omar Mat Piah នាយក DOSH បានមានប្រសាសន៍ថា ៖ «ក្នុងករណីភាគច្រើន ឧប្បត្តិហេតុនៅការដ្ឋានអាចត្រូវបានជៀសវាង ប្រសិនបើគោលការណ៍ណែនាំ នីតិវិធី និងប្រព័ន្ធសុវត្ថិភាពត្រូវបានអនុវត្ត…។ យើងមានគោលការណ៍ណែនាំដែលភាគច្រើនជាការស្ម័គ្រចិត្ត ប៉ុន្តែវាប្រហែលជាក្លាយជាការកិច្ចការតម្រូវដោយច្បាប់នៅត្រីមាសទី ១ ឆ្នាំក្រោយ»។

- Video Advertisement -