ប្រទេសសិង្ហបុរីត្រៀមចេញផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុងក្រោមដី

រូបភាពដោយ Property Guru

ក្រៅពីមានភាពល្បាញល្បីក្នុងវិស័យសំណង់អគារប្រណីតៗបែបធម្មជាតិ ប្រទេសសីង្ហបុរីបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍បន្ថែមមួយកម្រិតទៀតជាមួយនឹងផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុងក្រោមដីដ៏អស្ចារ្យរបស់ខ្លួន។

ឆ្លើយតមទៅនឹងបញ្ហាកង្វះដីធ្លីនិងការកើនឡើងនៃកំណើនប្រជាជន រដ្ឋាភិបាលប្រទេសសិង្ហបុរីកំពុងត្រៀមដាក់ចេញជាផ្លូវការផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុងក្រោមដីសម្រាប់ឆ្នាំ២០១៩ខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨។

ថ្លែងទៅកាន់ប្រភពខាងលើ លោក Ler Seng Annនាយកក្រុមរបស់អាជ្ញាធរអភិវឌ្ឍន៍ឡើងវិញនគរូបនីយកម្ម (URA)របស់ប្រទេសសិង្ហបុរីបានមានប្រសាសន៍ថាដោយសារដីមានកំណត់ដូច្នេះហើយរដ្ឋាភិបាលសិង្ហបុរីចាំបាច់ណាស់ក្នុងការរៀបចំផែនការប្រើប្រាស់ដីឲ្យបានល្អដើម្បីបំពេញតម្រូវការនាពេលអនាគត។ បច្ចុប្បន្ននេះ អាជ្ញាធរ URA កំពុងផ្តោតទៅលើការប្រើប្រាស់ផ្ទៃផ្នែកខាងក្រោមដីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដូចជាការដឹកជញ្ជូន ឃ្លាំង និងកន្លែងឧស្សាហកម្មដើម្បីធ្វើឲ្យផ្ទៃផ្នែកខាងលើទូលាយដែលអាចប្រើប្រាស់ក្នុងការសាងសង់ ផ្ទះសំបែង ការិយាល័យ និងកន្លែងសាធារណៈជាមួយនឹងការផ្សាភ្ជាប់ធម្មជាតិបៃតងសម្រាប់ការរស់នៅដ៏ស្រស់បំព្រង។

តាមការបញ្ជាក់របស់សារព័ត៌មានខាងលើ ផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុងក្រោមដីនេះគឺនឹងមានការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ចំណតឡានក្រុង ប្រព័ន្ធលូបង្ហូរទឹកដ៏ជ្រៅ ឃ្លាំង និងអាងស្តុកទឹកជាដើមតែមិនមានការបន្លាស់លំនៅដ្ឋាននិងការិយាល័យទៅក្រោមដីនោះទេ។

Reutersបានបន្ថែមទៀតថា កន្លងមកនេះរដ្ឋាភិបាលសិង្ហបុរីបានចាប់ផ្តើមធ្វើការបន្លាស់ទីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៅក្រោមដីរួមមកហើយដូចជា ខ្សែរថភ្លើង ហាងលក់ទំនិញ ផ្លូវថ្មើរជើងផ្លូវល្បឿនលឿនប្រាំគន្លង ព្រមទាំងបំពង់សម្រាប់បង្ហូរទឹកត្រជាក់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]