ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកអ្នកវិនិយោគឯកជនដើម្បីធ្វើការវិនិយោគលើកំពង់ផែ និងអ

ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកអ្នកវិនិយោគឯកជនដើម្បីធ្វើការវិនិយោគលើកំពង់ផែ និងអាកាសយានដ្ឋានរបស់ខ្លួន

ប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកការវិនិយោគឯកជន ទៅលើអាកាសយានដ្ឋាន និង កំពង់ផែ មួយចំនួនក្នុងប្រទេស ដែលកំពុងតែជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីកាត់បន្ថយឱនភាពថវិកា និងដើម្បីបង្កើនទុនវិនិយោគលើហេត្ថារចនាសម្ព័ន្ធថ្មី។

តាមរយៈគម្រោងរបស់លោកប្រធានាធិបតី ចូកូ វីដូដូ រដ្ឋាភិបាលនឹងលក់នូវភាគហ៊ុនប្រមាណ ៤៥ ភាគរយនៃអាកាសយានដ្ឋានចំនួន ១០ និង កំពង់ផែចំនួន ២០ ក្នុងប្រទេស ហើយរដ្ឋាភិបាលនៅតែជាម្ចាស់ភាគហ៊ុនធំក្នុងការគ្រប់គ្រងដដែល។ Bloomberg បានរាយការពីប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Budi Karya Sumadi កាលពីដើមខែវិច្ឆិកា ដែលបានលើកឡើងថា ការលក់ភាគហ៊ុនអាចនឹងចាប់ផ្តើមនៅឆ្នាំ ២០១៧ ដោយចាប់ផ្តើមពីអាកាសយានដ្ឋាន Kualanamu ស្ថិតនៅខាងជើងកោះស៊ូម៉ាត្រា និង អាកាសយានដ្ឋាន Sepinggan ស្ថិតនៅខាងកើតកោះ Kalimantan។

រដ្ឋាភិបាលនឹងអញ្ជើញក្រុមហ៊ុនមួយចំនួន ដូចជា ក្រុមហ៊ុន Inch Airport Corp ក្រុមហ៊ុន GVK Power & Infrastructure Ltd និង ក្រុមហ៊ុន Vinci SA ដើម្បីចូលរួមក្នុងការដេញថ្លៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]